ទ្រាំសិនទៅ! ​កម្ពុជា​នឹងចុះ​ត្រជាក់​ខ្លាំង​តែមួយថ្ងៃ​ទៀត​ទេ

  • 2017-12-20 08:15:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​អាកាស​ធាតុ​នៅ​ប្រទេស​កម្ពុជា​នឹងបន្ត​ត្រជាក់​ខ្លាំង​មួយ​ថ្ងៃ​ទៀត​​ប៉ុណ្ណោះ ហើយ​ចាប់​ពី​ថ្ងៃទី ២២ ខែ​ធ្នូ តទៅ​ សីតុណ្ហភាព​នឹង​វិលមក​ស្ថានភាពធម្មតា​វិញ​។ នេះបើតាមសេចក្ដីប្រកាស​របស់ក្រសួង​ធនធាន​ទឹក មុន​នេះ​បន្តិច​។

​​​តាមសេចក្ដី​ប្រកាស​បញ្ជាក់​ថា​ ​ធាតុអាកាស​ត្រជាក់​ខ្លាំង​ នឹងបន្ត​ត្រជាក់​គ្របដណ្ដប់​លើ​ព្រះរាជាណា​ចក្រ​កម្ពុជា ០១ថ្ងៃ​ទៀត​ (ថ្ងៃទី​ ២១ ខែធ្នូ)។ ចាប់ពី​ថ្ងៃទី ២២ ដល់ ៣១ ខែធ្នូ ​សីតុណ្ហភាព​អប្បបរមា​ ក្នុងក្រប​ខ័ណ្ឌ​ទូទាំងប្រទេស​ នឹងចាប់​កើនឡើង​មក​នៅក្នុង​រង្វង់​ពី​ ២២ ដល់ ២៤ អង្សារសេ​ ​លើក​លែង​តែខេត្ត​មួយ​ចំនួន​ដូចជា៖ ​ខេត្តប៉ៃលិន​ ព្រះវិហារ​ ស្ទឹងត្រែង​ មណ្ឌលគិរី និងខេត្តរតនគិរី សីតុណ្ហភាព​អប្បបរមា​ ស្ថិត​នៅក្នុង​រង្វង់​ពី ១៩ ដល់ ២០​អង្សរសេ​៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម