មិន​ធម្មតា! ក្រុមអភិរក្សរកឃើញកំពូល​ប្រាសាទខ្មែរមួយធ្វើពីមាសទម្ងន់​៧គីឡូក្រាម

  • 2017-12-21 02:13:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​ប្រាសាទ​បន្ទាយ​ឆ្មា​ធ្វើ​ពី​មាស​ទម្ងន់​៧​គីឡូ​ក្រាម​ត្រូវ​បាន​ក្រុម​អភិ​រក្ស​ និង​ជួស​ជុល​ប្រាសាទ​បន្ទាយ​ឆ្មា​ ក្នុង​​ខេត្ត​បន្ទាយ​មានជ័យ​រក​ឃើញ​កប់​ក្នុង​ដី ​កាល​ពី​ថ្ងៃ​ទី​១៧ ​ខែធ្នូ ​ឆ្នាំ២០១៧​កន្លង​មក​នេះ​។ នេះបើ​តាម​មន្រ្តី​អង្គការ​យូណេស្កូ​ម្នាក​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​។

(ក្រុម​អ្នក​អភិរក្ស​ប្រ​គល់​កំពូលប្រាសាទធ្វើពីមាស​ជូន​សមត្ថកិច្ចកាលពីថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០១៧)

ក្រោយ​ពីបាន​រក​ឃើញ​ក្រុម​អ្នក​អភិរក្ស​បាន​ប្រ​គល់ជូន​អាជ្ញាធរ ​ដើម្បី​រក្សា​ទុក​កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧​។ ប្រាសាទ​បន្ទាយ​ឆ្មា​គឺ​ជាប្រាសាទ​មួយ ​ដែល​ត្រូវ​បានក​សាងឡើង​ពីចុងសតវ​ត្សរ៍​ទី១២​និង​ដើម​សត​វត្សរ៍ទី១៣ ​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័នទី៧​ដើម្បី​​ឧទ្ទិស​ដល់​បុត្រា​និងមេទ័ព៤នាក់​របស់​ព្រះអង្គ​ដែល​បាន​ពលី​ក្នុង​សមរភូមិ​ដេញ​សត្រូវ​ក្នុង​ឆ្នាំ១១៧៧​។​

(កំពូល​ប្រសាទដេលកប់ក្នុង​ដី និង​រកឃើញ ហើយ​យកមកថ្លឹកឃើញថា​មាន​ទម្ងន់៧គីឡូក្រាម)

ប្រាសាទបន្ទាយឆ្មា​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​បន្ទាយឆ្មា​ ស្រុកពួកខេត្ត​បន្ទាយ​មានជ័យ​ និង​មាន​ចម្ងាយ​ប្រមាណ ៧គីឡូម៉ែត្រ​ពី​ទី​ប្រជុំជន​ខេត្តបន្ទាយ​មាន​ជ័យ​ភាគ​ខាង​ជើង​។

ទាក់ទងនឹង​ការ​រកឃើញ​នេះ ភ្លាមៗ Sabay មិនទាន់អាច​ទាក់ទង​ឯកឧត្តម ប្រាក់ សុណ្ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋាន​បេតិកភណ្ឌរបស់ក្រ​សួង​វប្បធម៌​ដើម្បី​បញ្ជាក់​បន្ថែមបាន​នៅឡើយ​៕

អត្ថបទដោយ៖ សុផល

រូបភាព៖ ផ្តល់​ឲ្យ