ត្រួស​ៗ​ពី​​កីឡាករ​អាស៊ាន ផ្លាស់​​ទ្រនំ​ថ្មី​ទៅ​​លេងលីគ​ក្នុង​តំបន់

  • 2017-12-21 08:19:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ ផ្ទេរ​កីឡាករ​មួយ​ចំនួន​​ក្នុង​លីគ​នៃ​តំបន់​អាស៊ាន ឃើញ​ថា​ កីឡាករ​នៅ​អាស៊ាន​ពេល​នេះ​កំពុង​មាន​ទីផ្សារ​ខ្លាំង​នៅ​ក្នុង​លីគ​ធំ​ៗ​ដូច​ជា​នៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​ជា​ដើម។ Thai League T1 និង Malaysia Super League ពេល​នេះ​បាន​ប្រើ​រូប​មន្ត​ក្នុង​បញ្ជី​​ឈ្មោះ​​កីឡាករ​ផ្លូវ​ការ​ អាច​មាន​កីឡាករ​បរទេស​​ក្រៅ​អាស៊ី​៣​នាក់ អាស៊ី​១​នាក់ និង​អាស៊ាន​១​​នាក់។ ​​

​ខាង​ក្រោម​នឹង​បង្ហាញ​ពី​កីឡាករ​អាស៊ាន​​ល្បី​ៗ ដែល​បាន​ផ្លាស់​ប្ដូរ​ក្រុម៖

១.Hikaru Minegishi 

​ជម្រើស​ជាតិ​ហ្វីលីពីន​រូប​នេះ​ផ្លាស់​ពី​ក្លឹបGlobal Cebu (ហ្វីលីពីន) ទៅ​ក្លឹប Pattaya United ក្នុង​លីគ​ទី​១​របស់​ប្រទេស​ថៃ។​

២. Terens Puhiri

ខ្សែ​បម្រើ​ស្លាប​របស់​ឥណ្ឌូណេស៊ី​​ Puhiri បាន​ចាកចេញ​ពី​ក្លឹប​ក្នុង​ស្រុក​កំណើត Borneo ទៅ​ចូលរួម​ជាមួយ Port FC ក្នុង​លីគ​ទី​១​របស់​ប្រទេស​ថៃ ក្រោម​លក្ខខ័ណ្ឌ​ខ្ចី​ជើង​មួយ​ឆ្នាំ​។​

៣.Yasir Hanapi 

កីឡាករ​សិង្ហបុរី Yasir Hanapi  បាន​ដើរ​ចេញ​ពី​ក្លឹប PDRM របស់​ម៉ាឡេស៊ី ត្រលប់​ទៅ​ក្លឹប​ដើម Tampines Rovers នៅ​លីគ​ទី​១​របស់ រ​សិង្ហបុរី។ ​​ ៤.​ចាន់ វឌ្ឍនាកា

ក្រោយ​ពី​​មិន​​ជោគជ័យ​ជាមួយ​ក្លឹប​ Fujieda MYFC នៃ​លីគ​ទី​៣​ប្រទេស​ជប៉ុន កីឡាករ​ជំនាញ​ជើង​ឆ្វេង​​របស់​កម្ពុជា​ខាង​លើ​បាន​ សម្រេច​​ចុះ​កុងត្រា​ទៅ​ចូល​រួម​ជាមួយ​ក្រុម PAHANG FA ដែល​ជា​ជើង​ឯករង​លីគ​កំពូល​ម៉ាឡេស៊ី​រដូវ​កាល​មុន​រយៈពេល​មួយ​ឆ្នាំ។​

៥.Zulfahmi Arifin 

អ្នក​ចាំ​ទី​ជម្រើស​ជាតិ​សិង្ហបុរី​រូប​នេះ​ បាន​សម្រេច​​ទៅ​រួម​រស់​ជាមួយ​ក្លឹប Chonburi  ដែល​កំពុង​លេង​លីគ​ទី​មួយ​ប្រទេស​ថៃ ក្រោយ​ចេញ​ពី​ក្លឹប​ក្នុង​ស្រុក Hougang United ។

៦. Izwan Mahbud

អ្នក​ចាំ​ទី​របស់​សិង្ហបុរី​ម្នាក់​ទៀត  Izwan Mahbud បាន​​ផ្លាស់​ពី​ក្លឹប​ក្នុង​ស្រុក Tampines Rovers ទៅ​លេង​ឲ្យ  Nongbua Pitchaya ដែល​លេង​នៅ​លីគ​ទី​២របស់​ប្រទេស​ថៃ។

៧. ធារី ចន្ថាប៊ីន

ប្រុស​ស្អាត​​ជម្រើស​ជាតិ​កម្ពុជា​នេះ​បាន​ផ្លាស់​ពី​ក្លឹប​ Krabi ក្នុង​ក្របខ័ណ្ឌ​ទី​២​របស់​ថៃ ទៅ​បំពេញ​តួ​នាទី​ឲ្យ​ក្លឹបTerengganu នៃ Malaysia Super League។

៨.Evan Dimas និង Ilham Armaiyn

ក្លឹប​លីគ​កំពូល​ម៉ាឡេស៊ី​ Selangor បាន​ចុះ​កុងត្រា​​ទិញ​យក​ដៃ​គូ​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ទាំង​ពីរ​Evan Dimas និង Ilham Armaiyn។

៩ Aung Thu

ជម្រើស​ជាតិ​មីយ៉ាន់ម៉ា  Aung Thu បាន​ចូលរួម​ជាមួយ​ក្លឹប Police Tero Sasana នៃ​លីគ​កំពូល​ថៃ ក្រោយ​​លេង​ឲ្យ​ក្លឹប Yadanarbon F.C របស់​មីយ៉ាន់ម៉ា​៤​​រដូវ​កាល ស្របពេល​មិត្តរួម​ជាតិ  Kyaw Ko Ko ក៏​ត្រៀម​មក​លេង​នៅ​ថៃ​ដូច​គ្នា។

១០. កែវ សុផេង

កែវ សុផេង បាន​ចេញ​ពី​ភ្នំពេញក្រោន ទៅ​លេង​ឲ្យ​ក្លឹប PKNP F.C របស់​លីគ​កំពូល​ម៉ាឡេស៊ី៕

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ