អ្នក​បង្កើត Bixby ឲ្យ SAMSUNG ​សម្រេច​លា​ឈប់ ព្រោះ​អាណិត​កូន​ស្រី

  • 2017-12-22 03:23:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គ្រប់គ្រង​ផ្នែក​បច្ចេកវិទ្យា​នៅ​ក្រុមហ៊ុន SAMSUNG Mobile លោក Rhee In-Jong បាន​សម្រេច​លា​ឈប់​ពី​ការងារ ដោយ​បាន​ផ្ញើ​សារ​ទៅ​កាន់​បុគ្គលិក​គ្រប់​គ្នា​ ក្រោយ​គិត​ថា​មិន​អាច​បំពេញ​កាតព្វកិច្ច​ជា​ឪពុក​ល្អ​ម្នាក់​សម្រាប់​កូន​ស្រី​របស់​ខ្លួន។

កូនស្រី​​របស់លោក នឹង​ត្រូវ​ទៅ​​បំពេញការងារ​នៅ​ប្រទេស​អ៊ីរ៉ាក់​ក្នុង​តំណែង​ជា​សមាជិក​យោធា​សហរដ្ឋអាមេរិក ហើយ​លោក​ក្នុង​នាម​ជា​ឪពុក​ចង់​ផ្អាក​ពី​ការងារ ដើម្បីអាច​មាន​ពេល​តាម​ទៅ​មើលថែ​កូន​របស់​ខ្លួន​ឲ្យ​បាន​ដិតដល់។

ឪពុក​ចិត្ត​ធម៌​រូប​នេះ​ដំបូង​ឡើង​ ធ្វើ​ជា​គ្រូ​បង្រៀន​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សកលវិទ្យាល័យ​ Nort Carolina មុន​ពេល​មក​បម្រើ​ការ​ឲ្យ​ SAMSUNG នា​ឆ្នាំ ២០១១។ លោក​បាន​សហការ​បង្កើត​ប្រព័ន្ធ​សុវត្ថិភាព Know និង SAMSUNG Pay ហើយ​ក៏​ជា​បុគ្គល​បង្កើត​ Bixby ដែល​ជា​ជំនួយ​ការ​ឆ្លាត​វៃ​មួយ​លើ​ត្រកូល Galaxy S8 ផង​ដែរ។

បច្ចុប្បន្ន​នៅ​លើ​គេហទំព័រ LinkedIn ជុំវិញ​ប្រវត្តិ​របស់ In-Jong ក៏​នៅ​រក្សា​ឈ្មោះ​ជា​អ្នក​បម្រើ​ការ​ឲ្យ SAMSUNG ដដែល ខណៈ​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​មួយ​នេះ ក៏​មិន​ទាន់​ចេញ​សារ​ជា​ផ្លូវការ​ជុំវិញ​ការ​អ្នក​ជំនួស​តំណែង​របស់​លោក​ដូច​គ្នា។​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ AndroidHeadlines   ប្រែ​សម្រួល៖ កៅ រក្សា