HTC ​ត្រូវ​គេ​ថាចាស់​ដៃ​ ព្រោះ​វីដេអូ​បង្អួត​កាមេរ៉ា​ Selfie របស់​ U11+

  • 2017-12-22 02:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

HTC បាន​បញ្ចេញ​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​មួយ​ ដែល​ចង់​បង្អួត​ពី​សមត្ថភាព​ថត​រូបភាព​ Selfie របស់​​ HTC U11+ ដោយ​មាន​ការ​ចូល​រួម​សម្ដែង​ពី​​​កីឡា​ការិនី​ស្គី​ទឹកកក​ Danielle Harrison។

​យ៉ាងណាក្ដី​រូបភាព​ Selfie ​ថត​ដោយ​ Danielle Harrison ដែល​​​បាន​បង្ហាញ​នៅ​ចុង​វីដេអូ​ ទទួល​បាន​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​អ្នក​លេង​អ៊ីនធឺណិត​​ ដោយ​សារ​រូបភាព​​មាន​គុណភាព​មិន​ល្អ​ដូច​ជា​អ្វី​ដែល​គេ​រំពឹង​ទុក​ ព្រោះ​តែ​ថត​នៅ​ក្រោម​ស្ថានភាព​ពន្លឺ​ដែល​មិន​ល្អ និង​ថត​ពេល​កំពុង​មាន​សកម្មភាព​ទៀត​ផង។

អាច​និយាយ​បាន​ថា​ជា​រឿង​ធម្មតា​ដែល​កាមេរ៉ា​មិន​អាច​ចាប់​យក​រូបភាព​ពេល​ល្អ​ នៅ​ក្រោម​ស្ថានភាព​ពន្លឺ​មិន​អំណោយផល​ និង​ពេល​កំពុង​មាន​សកម្មភាព។ ប៉ុន្តែ​មិន​គួរ​ណា​ HTC យក​ចំណុច​នេះ​ មក​ធ្វើ​ជា​វីដេអូ​ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​ HTC U11+ នោះ​ទេ៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង