បេះដូង​អង្គរក្ស​ចិត្រា​​ហាក់​កក់ក្ដៅ​ប្លែក​ ពេល​ម្ចាស់​ស្រី​កាន់​ប្រេង​​មួយ​កូន​ដប​មក​លាប​ឲ្យ​ផ្ទាល់​ដៃ

  • 2017-12-22 05:06:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ អមរាដា ដែល​​ជា​ព្រះ​​នាង​ម្ចាស់​តែ​មួយ​គត់​​ប្រចាំ​ភូមិ​គ្រឹះ​លោក​ ឌិត​ សាម៉ុន​ ​​តែង​ជេរស្ដី មិន​ពេញ​ចិត្ត​​នាយ​អង្គរក្ស​ចិត្រា​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ពេល​នេះ ​នាង​រក​ហា​ស្ដី​ឲ្យ​កំលោះ​លែង​កើត​​​ ព្រោះ​នាយ​ហ៊ាន​យក​ជីវិត​ទៅ​ប្ដូរ​​វាយ​បំបែក​​កញ្ចក់​ឡាន​ជួយ​នាង​ពេល​មាន​គ្រោះ​ថ្នាក់។

​ឥឡូវ​ស្រី​តូច​ អមរាដា​ នៅ​ឈរ​ក្បែរ​ទ្វារ​រេរា​ដោយ​ក្នុង​ដៃ​កាន់​ប្រេង​មួយ​កូន​ដប​ផង។ ពេល​ចិត្រា​បើក​ទ្វារ​មក​ក៏​វាក់​អុើ តែ​ស្រី​ស្អាត​មិន​ដឹង​ត្រូវ​និយាយ​អ្វី​មុន​ក៏​នៅ​ឈរ​សម្លឹង​មុខ​នាយ​ភ្លឹះៗ។ កំលោះ​យល់​ការ​តែ​មិន​ហ៊ាន​ទទួល​ក៏​​ធ្វើ​ហាក់​ប្រកែក​ទាំង​ចិត្ត​កំពុង​កម្រើក​ខ្លាំង។​​​​ ​

ឃើញ​ដូច​នៅ​ទីទើរ​​ពេក​ លោក​ ឌិត​ សាម៉ុន​ ក៏​ស្រែក​ភ្លែត៖

«ឲ្យ​ប្អូន​លាប​ទៅ!»

ចិត្រា​នៅ​ទ្រឹង​ ព្រោះ​ដូច​ជា​មិន​សូវ​យល់​​គំនិត​ឧត្ដមសេនីយ៍​​នៅ​ឡើយ។

តើ​ចិត្រា​អាច​មាន​សង្ឃឹម​បាន​នារី​ត្រកូល​អភិជន​នេះ​ទេ?

​​កុំ​ភ្លេច​រង់​ចាំ​តាម​ដាន​រឿង​​បែប​ស៊ើបអង្កេត «គម្រោង​ការ​សម្ងាត់​ ២០៣៥» ដែល​នឹង​ចេញ​ផ្សាយ​ក្នុង​ខែ​មករា​ដើម​ឆ្នាំ​ ២០១៨ នេះ។ ជួប​គ្នា​នៅ​ ប្រលោម​លោក​ Sabay!


ចូល​ទៅ​កាន់​ផេក​ហ្វេសប៊ុក​របស់​ប្រលោមលោកsabay ចុច​ត្រង់​នេះ

របៀប​ងាយៗ​ដើម្បី​អាន​ប្រលោម​លោក​sabay ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ ios ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ Android ចុច​ត្រង់​នេះ

អត្ថបទ៖ Chhai Yarith