ចុង​ក្រោយ​នេះ តារា​ស្រី​ល្បី​ៗ សម្រុក​បូម​ខ្លាញ់​ចេញ​ពី​រាង​កាយ​ បន្ត​កន្ទុយ​គ្នា

  • 2017-12-22 11:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ដែល​គេ​បាន​ឃើញ​តារា​ស្រី ពិសេស​បុគ្គល​ល្បី​ៗ បាន​នាំ​គ្នា​សម្រុក​បូម​ខ្លាញ់​ចេញ​ពី​រាង​កាយ​បន្ត​កន្ទុយ​គ្នា ក្នុង​បុព្វហេតុ​ថែ​រក្សា​សម្រស់​របស់​ពួក​គេ។

តារា​ស្រី​ល្បី​ៗ​ទាំង​នោះ​មាន ឌុច លីដា ភិន សុដាលីស សុខ សោម៉ាវត្តី ជា​ដើម។ ក្រៅ​ពី​ពួក​គេ​ប៉ុន្មាន​នាក់​នេះ តារា​កំប្លែង​របស់​ស៊ីធីអិន នាយ ពែកមី ក៏​ស្ថិត​ក្នុង​បញ្ជី​តារា​ចូល​ខ្លួន​បូម​យក​ខ្លាញ់​ចេញ​ពី​រាង​កាយ​ដែរ។ ត្បិត​ថា បូម​ខ្លាញ់​ពី​រាង​កាយ​ដូច​គ្នា​មែន ប៉ុន្តែ​ពួក​គេ​ទាំង​នោះ បាន​ធ្វើ​នៅ​កន្លែង​ផ្សេង​គ្នា។

ភិន សុដាលីស

អ្នក​មេម៉ាយ​វ័យ​ក្មេង ភិន សុដាលីស ត្រូវ​បាន​គេ​ដឹង​ថា បាន​ជ្រើសរើស​ការ​បូម​ខ្លាញ់​ចេញ​ពី​ក្បាល​ពោះ ដោយ​សារ​ថា នាង​មាន​សង្វារ​ពោះ ក្រោយ​សម្រាល​បុត្រ​រួច។ តាម​រយៈ​មិត្ត​រួម​អាជីព​របស់​នាង គឺ សុខ សោម៉ាវត្តី អះអាង​ថា អ្នក​មេម៉ាយ​រូប​នេះ មាន​ក្បាល​ពោះ​រាប​ស្មើ​ស្អាត​ជាង​មុន​ហើយ​នា​ពេល​បច្ចុប្បន្ន។

ឌុច លីដា

បន្ត​មក​ទៀត កញ្ញា ឌុច លីដា ដែល​ទើប​បង្ហាញ​វត្តមាន​ក្នុង​វីដេអូ​ចម្រៀង "នឹក​បង​៥០%” របស់ អេនឌី នោះ ប្រាប់​ថា នាង​បាន​ជ្រើស​រើស​ការ​បូម​ខ្លាញ់​ពី​ភ្លៅ​របស់​នាង ព្រោះ​តែ​នាង​យល់​ថា ភ្លៅ​របស់​នាង​រាង​ធំ​មើល​ទៅ​ទើស​ភ្នែក​ពេក។ ដូច្នេះ​ហើយ ទើប​នាង​សម្រេច​កែ​កុន​កន្លែង​នេះ ដើម្បី​បាន​ជើង​ទាំង​មូល​មើល​ទៅ​តូច​ស្រឡូន​ស្អាត។ ប៉ុន្តែ​នេះ នាង​ក៏​ធ្លាប់​បូម​ខ្លាញ់​ចេញ​ពី​ក្បាល​ពោះ​ដែរ។

**សុខ សោម៉ាវត្តី **

សុខ សោម៉ាវត្តី គឺ​ជា​តារា​ល្បី​ចុង​ក្រោយ​មួយ​រូប ដែល​ត្រូវ​បាន​ដឹង​ថា បាន​សម្រេច​បូម​ខ្លាញ់​ចេញ​ពី​រាង​កាយ។ ប៉ុន្តែ ខុស​ដៃគូ​សម្ដែង​ក្នុង​វីដេអូ​ចម្រៀង​របស់ អេនឌី មេម៉ាយ​ចាយ​រាង រូប​នេះ ធ្វើ​ការ​កែ​ខៃ​បូម​ខ្លាញ់​ក្នុង​រង្វង់​ក្បាល​ពោះ។ នាង ថ្លែង​ថា "រាង​កាយ​ខ្ញុំ ដៃ ជើង អី​គឺ​ដូច​អស់​ហើយ ខុស​តែ​ក្បាល​ពោះ​ដូច​អត់​ស៊ី​គ្នា ចឹង​ក៏​ធ្វើ​កន្លែង​ហ្នឹង ព្រោះ​ឃើញ លីដា កាទី អី​គេ​ធ្វើ​មុន គេ​ស្អាត​ហើយ!”។

ដោយ​ឡែក តារា​កំប្លែង ពែកមី ក៏​ដូច សោម៉ាវត្តី ដែរ គឺ​នាយ​បាន​បូម​ខ្លាញ់​ចេញ​ពី​ក្បាល​ពោះ ដើម្បី​សម្រក បន្ទាប់​បណ្ដោយ​ឲ្យ​កន្លែង​នេះ ប៉ោង​ធំ​ដល់​កម្រិត​ដែល​ទើស​ចិត្ត។ ក្រៅ​ពី​នេះ ខ្ញុង ក៏​គេ​ឃើញ​ទៅ​កែ​សម្រក​បឿ​ក និង​ធ្វើ​ឲ្យ​តូច​ផ្ទៃ​មុខ​ដែរ។

តាម​ការ​កត់​សម្គាល់ សកម្មភាព​របស់​តារា​ប្រុស​ខាង​លើ គឺ​តាម​គ្នា​ពី​មួយ​ទៅ​មួយ ដូច​ដែល សុខ សោម៉ាវត្តី បាន​និយាយ។ ចំណុច​មួយ​ទៀត ពួក​គេ​ត្រូវ​បាន​ទាក់​ទាញ​ក្នុង​ភាព​ជា​មិត្ត ដោយ​សារ​តែ​កន្លែង​នោះ គេ​ដឹង​ថា គឺ​ជា​របស់​តារា​សម្ដែង សារ៉ាយ សក្ខណា ដែល​សុខ​ចិត្ត​ចុះ​ពី​អាមេរិក មក​រក​ស៊ី​នៅ​ស្រុក​ខ្មែរ៕

អត្ថបទ៖ ទារិកា