ផលិតករស្រ្តីវ័យក្មេង៣រូប ទទួលបានការឧបត្ថម្ភថវិកាផលិតរឿងលើសការរំពឹងទុក

  • 2017-12-25 00:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកប្រាប់ឧបត្ថម្ភ គម្រោង «សម្លេងពីអនាគតកាល» ឬ Echoes from Tomorrow បានឡើងដល់ ២៣,០២៩ ដុល្លារ កាលពីម្សិលមិញដែលជាថ្ងៃបញ្ចប់ការឃោសនាសុំជំនួយឧបត្ថម្ភ ដើម្បីជួយដល់អ្នកដឹកនាំរឿងស្រ្តី ៣នាក់ ឱ្យសម្រេចក្តីស្រមៃផលិតរឿងខ្លីម្នាក់មួយដោយខ្លួនឯង។

អ្នកនាង មាស ស្រីលីន កញ្ញា ទិត្យ កន្ឋិថា និង កញ្ញា សាន ដាណិច

លោក ជូ ដាវី ដែលជាផលិតករ ឬ producer គម្រោង «សម្លេងពីអនាគតកាល» នេះ ប្រាប់ Sabay ឱ្យបានដឹងថា៖ «ដំបូងខ្ញុំមិននឹងស្មានថាយើងទទួលបានការឧបត្ថម្ភច្រើនបែបនេះសោះ ដោយយើងបានដាក់គោលដៅតែ ១៥០០០ ដុល្លារប៉ុណ្ណោះ សម្រាប់ការផលិតភាពយន្តខ្លីទាំង៣»។ តែលោក អះអាងថា ភាពជោគជ័យនេះ មិនមែនមកពី អ្នកទាំង៣ធ្វើការជាមួយ រូបលោកទេ ឬក៏ដោយសារតែរូបលោក និងផលិតកម្ម Anti_Archive នោះដែរ។ ដែលទទួលបានជោគជ័យបែបនេះ នេះក៏ព្រោះតែ អ្នកទាំង ៣ មានគំនិតថ្មី និងជាមនុស្សថ្មី ដែលចង់បង្ហាញសមត្ថភាពលើវិស័យភាពយន្តនេះតែម្តង។

ជូ ដាវិ និងក្រុមការងារ​ Anti-Archive

ផលិតករ ភាពយន្តឆ្នើម ម្នាក់នេះ បន្តថា៖ «ប្រសិនបើវាជារឿងខ្លីដែលខ្ញុំផលិតនោះប្រហែលគ្មានអ្នកឧបត្ថម្ភទេ ព្រោះខ្ញុំគ្មានអ្វីចាំបាច់ត្រូវការជំនួយរបស់គេ»។ តែជាក់ស្តែង ការរៀបចំ ជម្រុញ និងលើកទឹកចិត្តដល់ផលិតករស្រីទាំង៣ឱ្យទទួលបានឱកាសដល់ល្អបែបនេះ ពិតជាមិនងាយមែន ហើយហេតុតែរូបលោក និងក្រុម Anti-Archive ផ្តល់ឱកាសនេះដល់ផលិតករនារីទាំង៣ មាន កញ្ញា សាន ដាណិច កញ្ញា ទិត្យ កន្ឋិថា និងអ្នកនាង មាស ស្រីលីន មិនមែនមកពីពួកគេជាមនុស្សស្រី ទើបទទួលបានការអាណិតអាសូរ ឬរូបភាពណាមួយពិសេសនោះដែរ។

ជូ ដាវី និង សាន ស្រីណិច

ដែលសំខាន់ អ្នកទាំង ៣ ទទួលបានជោគជ័យលើការឃោសនា រកវិភាគទាន ផលិតភាពយន្តរបស់ខ្លួនឯង ចំនួន ២៣,០២៩ ដុល្លារនេះ អ្នកទាំង៣មានចំនុចពិសេស និងមានប្រភេទសាច់រឿងដែលធ្វើឱ្យមានការចាប់អារម្មណ៍ ពិសេសបទពិសោធន៍អ្នកទាំង៣នៅក្នុងវិស័យផលិតភាពយន្តគឺមិនមែនមានតែឈ្មោះនោះដែរ។ ជាក់ស្តែងការឧបត្ថម្ភនេះក៏មិនមែន មានតែជនបរទេសនោះទេ បើតាមការបញ្ជាក់ របស់ លោក ដាញ៉ែល អ្នកចាត់ការ និងទំនាកទំនងទូរទៅរបស់ផលិតកម្ម Anti-Archive បញ្ជាក់ឱ្យដឹងថា អ្នកដឹកនាំរឿងស្រីទាំង៣ ទទួលបានថវិកាឧបត្ថម្ភ ក្រៅបណ្តាញអ៊ីនធើណែត Indiegogo នេះជាង ២០០ ដុល្លារថែមទៀត ដើម្បីជួយចូលរួមក្នុងការផលិតភាពយន្តខ្លីរបស់ពួកគេទាំង៣។

ដាវី និងផលិតករស្រីទាំង៣រូប

ក្នុងទំហំទឹកប្រាក់ជាង ២៣០០០ ដុល្លារនេះនឹងត្រូវបែងចែកជា៣ចំណែកស្នើគ្នាទៅកាន់អ្នកផលិតទាំង៣រូប ហើយពួកគេអាចចាត់តែផលិតភាពយន្តនោះ ក្រោមការគ្រប់គ្រងរបស់លោក ជូ ដាវី ក្នុងនាមជាផលិតករនៃគម្រោង «សម្លេងពីអនាគតកាល» ឬ Echoes from Tomorrow នេះ។ ផលិតករ រូបនេះ ក៏លើកទឹកចិត្តយុវវ័យខ្មែរ ដែលមានបំណងចង់ក្លាយខ្លួនជាផលិតករ អ្នកដឹកនាំរឿង អាចសាកល្បងយកគំរូនេះដើម្បីបង្កើតជាគម្រោងរបស់ខ្លួន ហើយសង្ឃឹមថានឹងបានជោគជ័យទាំងអស់គ្នា។

រូបភាពភាគយន្តដែល ជូ ដាវី និងក្រុមផលិត Anti-archive បានផលិត

រូបភាពផ្តល់ឱ្យ

ចុចអាន

-ការលំបាកក្នុងជីវិតជំរុញ DJ ណាណា ទទួលបានជោគជ័យក្នុងអាជីពជាពិធីការិនីជំនាញ​

-បើក​បង្ហាញ​ប្រវត្តិតស៊ូរបស់អ្នកដឹកនាំរឿងស្រីទាំង៣រូប ដែលទទួលបានឱកាសផលិតរឿងដោយខ្លួនឯង

-ស្រ្តីខ្មែរវ័យក្មេង​៣រូប​ សម្រេចបំណងក្លាយជាអ្នកដឹកនាំរឿង

អត្ថបទ៖ Sunny

អត្ថបទពេញនិយម
អត្ថបទថ្មី