ជំនួប​ជក់ចិត្ត​! សង្គ្រាម​ Top 4 ក្រុម​ Arsenal និង​ Liverpool ស៊ី​គ្នា​៦​គ្រាប់

  • 2017-12-23 00:55:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​១៩​រវាង​ Arsenal និង​ Liverpool បញ្ចប់​ទៅ​ក្នុង​លទ្ធផល​មិន​គួរ​ឲ្យ​ជឿ​គឺ​ស្មើ​គ្នា​ ៣​ទល់​នឹង​៣។

ជំនួប​រវាង​ក្រុម​ទាំង​ពីរ​គឺ​ត្រូវ​ការ​ឈ្នះ​រៀង​ខ្លួន​ដើម្បី​ប្រជែង​តំណែង​ Top 4 ស្រប​ពេល​តារាង​ពិន្ទុ​បច្ចុប្បន្ន​ Liverpool លេខ​​៤ និង​ Arsenal លេខ៥​ខុស​ត្រូវ​គ្នា​១​ពិន្ទុ។​ នៅ​វគ្គ​ទី​មួយ​ក្រុម​ភ្ញៀវ​មាន​ឱកាស​ច្បាស់​ៗ​៤​ដង​ ហើយ​ Coutinho តែត​បញ្ចូល​ទី​បាន​១​គ្រាប់​នាទី​ ២៦ ខណៈ​ម្ចាស់​ផ្ទះ​វិញ​ស៊ុត​មិន​ចំ​គោល​ដៅ​សូម្បី​តែ​ម្ដង។

វគ្គ​ទី​២​លេង​បាន​៧​នាទី ស្ដេច​ល្បឿន​ Salah បាន​ទាត់​ឲ្យ​ Liverpool នាំ​មុខ​២​-0 ប៉ុន្តែ​ Arsenal បាន​វាយ​បក​យ៉ាង​សាហាវ​គឺ​ស៊ុត​សង​៣​គ្រាប់​ត្រឹម​៥​នាទី​ ដោយ​គ្រាប់​ទី​មួយ​ Alexis Sanchez តែត​បញ្ចូល​ទី​នាទី​៥៣, Granit Xhaka ទាត់​ពី​ចម្ងាយ​នាទី​៥៦ និង​ Mesut Ozil ចុច​រំលង​ Mignolet ចូល​ទី​នាទី​៥៨។

ក្រោយ​ត្រូវ​គូ​ប្រជែង​នាំ​មុខ​វិញ Liverpool បន្ថែម​ការ​គាប​សង្កត់​ខ្លាំង​ដោយ​ Mane មាន​ឱកាស​ទាត់​មុខ​ទី​ម្នាក់​ឯង​តែ​ Cech សង្គ្រោះ​បាន។​ រហូត​​នាទី​៧១ Roberto Firmino ទាត់​តាម​ស្មើ​ឲ្យ​ក្រុម​លោក​ Jurgen Klopp បាន​១​ពិន្ទុ​ទៅ​ផ្ទះ​វិញ​ និង​បន្ត​ឈរ​លេខ​៤​ក្នុង​តារាង៕

អត្ថបទ៖ វិរ័ត្ន

អត្ថបទថ្មី