យុវវជន​វ័យ​ក្មេង ២០ នាក់ ទទួល​បាន​បទពិសោធន៍​​ សិក្សាមូលដ្ឋាន​គ្រឹះ​នៃ​ការ​ផលិត​ភាព​យន្ត​

  • 2017-12-23 03:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វគ្គ​បណ្ដុះបណ្ដាល​ ScreenWriting Masterclass ដែល​រៀប​ចំ​ដោយ​ Soyo សហការ​ជាមួយ​ផលិតកម្ម​ Come Together Films និង​ នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​បាន​បញ្ចប់​ដោយ​ផ្លូវ​ការ​ហើយ​ កាល​ពី​ថ្ងៃ​អង្គារ​ទី ១៩ ខែ​ធ្នូ​ ឆ្នាំ​២០១៧​នេះ​។

លោក​គ្រូ​ Deependra Gauchan បញ្ជាក់​ប្រាប់​ Sabay ថា៖"ក្នុង​ថ្ងៃ​នោះ​ វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ត្រូវ​បាន​ចូល​រួម​ដោយ​សិស្ស២០​នាក់​ ហើយ​បាន​សិក្សា​អំពី​ រចនា​សម្ព័ន្ធ​សាច់​រឿង (Story Structure) រចនា​សម្ព័ន្ធ​ដ្រាម៉ា (Dramatic Structure) ការ​បង្កើត​គំនិត​សាច់​រឿង​ថ្មី​ វិភាគ​ប្រធាន​បទ (ទាក់​ទង​ស្នេហា) និង​ទទួល​បាន​គំនិត​ថ្មី​ល្អៗ​ជា​ច្រើន​ ដែល​សិស្ស​ទាំង​អស់​កំពុង​តែ​សរសេរ។"

“ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​មាន​សាច់​រឿង​គ្រប់​គ្រាន់​ ដែល​អាច​រក​មូលនិធិ​​សម្រាប់​បង្កើត​រឿង​ថ្មី​ៗ​ ឲ្យ SOYO។" លោក​បន្ថែម។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ លោក​សាស្ត្រាចារ្យ​ Deependra សង្កេត​ឃើញ​ថា​​ទទួល​បាន​ផល​វិជ្ជមាន​ជា​ច្រើន​ពី​សំណាក់​សិស្ស​ដែល​បាន​ចូល​រួម​។ សិស្ស​ម្នាក់​ឈ្មោះ​ សេង យីគលៀង បាន​យល់​ដូច្នេះ​ថា៖ "អរគុណ​លោក​គ្រូ​ខ្លាំង​ណាស់​ចំពោះ​ថ្ងៃ​នេះ​។ វា​គឺ​ដូច​ជា​ការ​យល់​ឃើញ​ថ្មី​មួយ​របស់​ខ្ញុំ។ ខ្ញុំ​មិន​ដែល​យល់​អំពី​ការ​ផលិត​ភាពយន្ត​ស៊ី​ជម្រៅ​ដូច្នេះ​ទេ។​ ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​ចិត្ត​ដើម្បី​បញ្ចប់​គម្រោង​នេះ​ជាមួយ​សមាជិក​ក្រុម​ខ្ញុំ។"

ក្រៅ​ពី​នេះ​ក៏​មាន​សិស្ស​ចូលរួម​ថ្នាក់​នេះ​ មួយ​ចំនួន​ទៀត​ក៏​បាន​សរសេរ​ចំណាប់​អារម្មណ៍​ ពេញ​ចិត្ត​ចំពោះ​ថ្នាក់​បណ្ដុះ​បណ្ដាល​នេះ​ផង​ដែរ ដោយ​បាន​បង្រៀន​ពួក​គេ​ឲ្យ​យល់​ច្បាស់​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ផលិត​ភាព​យន្ត​ ប្រកប​ទៅ​ដោយ​ជំនាញ​និង​ទម្រង់​ត្រឹម​ត្រូវ៕

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម