​​​ PeyPey Dy ទម្លាយ​រឿង​​ឪពុក​ម្តាយខាង​គូស្នេហ៍ ពេល​ចូលរួមសម្ពោធ​ហាង​ថ្មី​

  • 2017-12-23 03:30:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពេល​បើក​សម្ពោធ​ហាង​លក់​សម្លៀក​បំពាក់​ Mr. Black កាល​ពីយប់​មិញ PeyPey Dy បាន​ទម្លាយ​រឿង​រ៉ាវ​មួយ​ចំនួន​ទាក់​ទង​ឪពុក​ម្ដាយ​គូ​ស្នេហ៍​​ ក្រោយ​ពី​ដឹង​ថា​លោក​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​កូន​ស្រី​របស់​ខ្លួន​។

ពាក់​ព័ន្ធ​រឿង​​រ៉ាវ​នេះ PeyPey Dy បាន​ប្រាប់​ Sabay ថា ខ្លួន​​ជាមួយ​ឪពុក​ម្ដាយ​ខាង​ស្រី​ដែល​ត្រូវ​ជា​​គូ​ស្នេហ៍​ បាន​ស្គាល់​ ព្រម​ទាំង​ស្រឡាញ់​រាប់​អាន​គ្នា​រយៈ​ពេល​យូរ​ដែរ​ហើយ​ ​គ្រាន់​តែ​ថា​មិន​សូវ​ស្និទ្ធស្នាល​ដូច​ពេល​ឥឡូវ​នេះ​។

លោក​ថា​៖​"​ ពី​មុន​ខ្ញុំ​ជាមួយ​ប៉ា​ម៉ាក់​ខាង​ស្រី​ស្រឡាញ់​រាប់​អាន​គ្នា​ធម្មតា​ទេ​ តែ​ក្រោយ​​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​កូន​ស្រី​គាត់​ ពេល​នេះ​ទំនាក់​ទំនង​ខ្ញុំ​ និង​គាត់​ស្និទ្ធស្នាល​ជាង​មុន​ ហើយ​ពួក​គាត់​ក៏​ពេញ​ចិត្ត​ នឹង​បើក​ភ្លើង​ខៀវ​ឲ្យ​ខ្ញុំ​ទាក់​ទង​កូន​ស្រី​​ពួកគាត់​ផង​ដែរ​"។

ក្រៅ​ពី​​ឪពុក​ម្ដាយ​គូស្នេហ៍​យល់​ព្រម​​ហើយ​នោះ​ ចំណែក​ឯ​ម្ដាយ​ PeyPey Dy ក៏​រំភើប​ និង​សប្បាយ​ចិត្ត​មិន​ស្ទើរ​នោះ​ដែរ​​ក្រោយ​ពី​ដឹង​ថា​កូន​ប្រុស​ខ្លួន​បាន​ប្ដូរ​ចិត្ត​មក​​មាន​ស្នេហា​​ជាមួយ​នារី​ភេទ ហើយ​មើល​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​មុន​ឈាន​ដល់​ថ្ងៃ​ចូល​រោង​ការ។

ដោយ​ឡែក​​អ្នក​ស្រី​​ លី មួយទន់ ដែល​​ត្រូវ​ជា​ម្ចាស់​ហាង​លក់​សម្លៀក​បំពាក់ Mr. Black បាន​បង្ហាញ​​អារម្មណ៍​រីក​រាយ​​ ក្រោយ​ពី​ឃើញ​ PeyPey Dy និង លោក ម៉ាដូណា មាន​វត្ត​មាន​​​​ក្នុង​ថ្ងៃ​សម្ពោធ​ហាង​របស់​ខ្លួន​ ព្រោះ​​ហាង​លក់​សម្លៀក​បំពាក់​មួយ​នេះ​ជា​​សាខា​ទី​១​ ដូច្នេះ​អ្នក​ស្រី​ជឿ​ជាក់​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​សិល្បៈ​ និង​សាធារណៈ​ជន​ទូទៅ​។

អ្នក​ស្រី​ថា​៖​"ហាង​​លក់​សម្លៀក​បំពាក់​មួយ​នេះ​ខ្ញុំ​ចំណាយ​ដើម​ទុន​ខ្ទង់​ ៥ ម៉ឺន​ដុល្លារ​ ហើយ​សម្លៀក​បំពាក់​មាន​ទាំង​បុរស​មាន​គ្រប់​វ័យ​ទាំង​អស់​ ជាពិសេស​គឺ​ទាន់​សម័យ​ ចាប់​ផ្ដើម​បើក​លក់​ពី​ពេល​នេះ​ទៅ​ហើយ​​​​។ ប្រសិន​បើ​ជោគជ័យ​នៅ​សាខា​ទី១​នេះ​ខ្ញុំ នឹង​បើក​សាខា​ថ្មី​បន្ថែម​ទៀត​នៅ​ភ្នំពេញ"។

អ្នក​សិល្បៈ​ក្រៅ​ពី​មាន​វត្តមាន Peypey Dy និង ម៉ាដូណា ក៏​មាន​តារា​បង្ហាញ​ម៉ូដ​ប្រុស​ស្រី​ជា​ច្រើន​រូប​មក​ពី​ក្រុម​ Bee Model ផង​ដែរ​៕

ចុចអាន៖៧​សន្លឹក​​​នេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ស្មាន​ចិត្ត​ PEYPEY DY លែង​ត្រូវ​

ចុចអាន៖PeyPey Dy បក​ស្រាយ​លម្អិត​​ជុំវិញ​នារី​ម្នាក់​ថត​រូប​ផ្អែម​ល្ហែម​ជាមួយ​ខ្លួន

​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន