Neuer ទំនង​ត្រូវ​ចាំ​ដល់​ខែ​មិនា​ ទើប​អាច​ហ្វឹកហាត់​វិញ​បាន​​

  • 2017-12-23 05:13:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manuel Neuer​ នឹង​ត្រឡប់​មក​ហ្វឹកហាត់​វិញ​នៅ​ខែ​កុម្ភៈ​ ឬ​មិនា​ ដើម្បី​ត្រៀម​ខ្លួន​ជាមួយ​ជម្រើស​ជាតិ​អាល្លឺម៉ង់​សម្រាប់​ព្រឹត្តិការណ៍​ World Cup។

Neuer

អ្នក​ចាំ​ទី​ឆ្នើម​វ័យ​៣១​ឆ្នាំ​ខកខាន​លេង​ឲ្យ​ Bayern Munich និង​ក្រុម​ជម្រើស​ជាតិ​តាំង​ពី​ខែ​កញ្ញា​មក​ដោយ​សារ​ត្រូវ​វះកាត់​របួស​បាក់​ឆ្អឹង​ជើង​ឆ្វេង។ Neuer ប្រឹងប្រែង​ព្យាបាល​របួស​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​រក្សា​ក្ដី​សង្ឃឹម​លេង​ឲ្យ​ជម្រើស​ជាតិ​សម្រាប់​ព្រឹត្តិការណ៍​ World Cup ស្រប​ពេល​អាល្លឺម៉ង់​គឺ​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក។​

ពាក់ព័ន្ធ​នឹង​អវត្តមាន​អ្នក​ចាំទី​ដៃ​ទី​មួយ​ គ្រូ​បង្វឹក​អាល្លឺម៉ង់​ Low បាន​និយាយ​ថា៖”Neuer អាច​ហ្វឹកហាត់​វិញ​តិច​ៗ​នៅ​ខែ​កុម្ភៈ​ ឬ​មិនា។ រូប​គេ​ត្រូវ​ការ​ពេល​ច្រើន​ដើម្បី​ជា​សះស្បើយ។ Neuer គឺ​ជា​អ្នក​ចាំ​ទី​ល្អ​បំផុត​លើ​លោក និង​ជា​ប្រធាន​ក្រុម​ ​ដូច្នេះ​ពួក​យើង​ពិត​ជា​ត្រូវ​ការ​គេ"៕

ប្រភព៖ Goal   អត្ថបទ៖ វិរ័ត្ន