កូន​ឆ្មា​គួរ​ឲ្យ​ស្រលាញ់ កើត​មក​មាន​ក្បាល​២ ភ្នែក​៣ ច្រមុះ​២ មាត់​២

  • 2017-12-24 03:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ឆ្មាគួរ​ឲ្យ​ស្រលាញ់ កើត​មក​មាន​ក្បាល​២ ភ្នែក​៣ ច្រមុះ​២ មាត់​២ នេះ​មាន​អាយុ​១២​ថ្ងៃ​ហើយ។ វា​កើត​នៅ​ប្រទេស​អាហ្វ្រិកខាងត្បូង​ នេះ​បើ​តាម Daily Mail ទើប​ចុះ​ផ្សាយ។

កូន​ឆ្មា​នេះ​មាន​ឈ្មោះ​ថា Bettie Bee។ ដោយ​សារ​​វា​មាន​ភ្នែក​៣ ភ្នែក​កណ្តាល​របស់​វា​ឆាប់​ក្រោក​ពី​គេង​មុន​គេ ខណៈ​​ភ្នែក​២​ទៀត​នៅ​បិទ​នៅ​ឡើយ។ មាត់​ទាំង​គូ​របស់​នាង​ច្រម៉ក់​នេះ ត្រូវ​បាន​អ្នក​មើល​ថែ​បញ្ចុក​អាហារ​រៀងរាល់​២ម៉ោង​កន្លះ​ម្តង។

ឆ្មា​ក្បាល​២​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ឆ្មា Janus គឺ​កម្រ​ណាស់​ហើយ​ជា​ធម្មតា​វា​តែង​ឆាប់​ស្លាប់​ទៅ​វិញ​បន្ទាប់​ពី​កើត​មិន​បាន​ប៉ុន្មាន។ ដោយ​ឡែក​គេ​ក៏​កំពុង​តាមដាន​ការ​លូតលាស់​របស់ Bettie Bee ហើយ​ត្រូវ​បាន​អ្នក​​ជំនាញ​មើល​ថែ​ឆ្មា​នេះ​ថា​វា​លូតលាស់​ជា​ប្រក្រតី​ដូច​ឆ្មា​ទូទៅ។ ប្រភព​ខាង​លើ​បន្ត៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី