តារា Original Song ជុំជើងគ្នា សម្ពោធអាល់ប៊ុមវីដេអូចម្រៀងថ្មី ១០បទ

  • 2017-12-24 04:51:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមតារាចម្រៀង Original របស់កម្ពុជា ដែលពោរពេញដោយទេព្យកោសល្យបានជុំគ្នាបង្កើតជាកម្មវិធីដ៏អស្ចារ្យមួយ គឺការសម្ភោធអាល់ប៊ុមចម្រៀងថ្មីរួមគ្នាចំនួន ១០បទ ដែលមានអត្ថន័យប្លែកៗពីគ្នា ដោយឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតក្នុងសង្គមកម្ពុជា នារាត្រី ថ្ងៃទី៣០ ខែធ្នូនេះ។

ក្រុមតារាចម្រៀង Original

កម្មវិធីនេះនឹងប្រារព្ធឡើងនៅ Hard Rock Café ស្ថិតនៅអគារ Exchange Square​ (ផ្លូវ១០៦ កែងផ្លូវ ៥១, សង្កាត់វត្តភ្នំ, រាជធានីភ្នំពេញ) ចាប់ពីម៉ោងល្ងាច រហូតដល់ម៉ោង ១១យប់។

ដើម្បីទទួលបានលិខិតអញ្ជើញចូលរួមកម្មវិធីសម្អោធអាល់ប៊ុម "#IAmOrignal Album, Stronger Together" ប្រិយមិត្តគ្រាន់តែដូរ profile picture របស់អ្នក ជាមួយ frame របស់ IamOriginal រួច hastage #IAmOriginalGalaPremiere។

អ្នកដែលទទួលបានចំនួន L​ike ច្រើនជាងគេចំនួនពីរនាក់ នឹងទទួលបានលិខិតអញ្ជើញពីរ ដើម្បីចូលរួមកម្មវិធីនេះ។

លក្ខខណ្ឌ៖ -សូមដាក់profile picture ជាសាធារណ:។

  • កាលបរិច្ឆេទបញ្ចប់ការរាប់ចំនួន like ៖ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១២ យប់
  • របៀបដាក់frame៖ ចូលទៅក្នុង profile របស់អ្នក រួច click យកពាក្យ "Add Frame" បន្ទាប់មក វាយពាក្យ "IAmOriginal" ក្នុងចន្លេាះ search frames ហើយយកframe ដូចក្នុងរូបភាពខាងលើ រួចវាយ #IAmOriginalGalaPremiere នៅក្នុង descrption ជាការស្រេច។

កម្មវិធី#IAmOriginal Album, "Stronger Together"

អត្ថបទ៖ Sunny