​កម្ពុជា​ទទួល​បាន​៣០០លាន​ដុល្លារក្នុង១ឆ្នាំ ​ពីពលករ​ខ្មែរ​ធ្វើការ​នៅកូរ៉េ​

  • 2017-12-24 08:00:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលករ​ខ្មែរ​ដែល​ទៅធ្វើ​ការងារ​ស្របច្បាប់​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​ផ្ញើ​ប្រាក់​របស់ខ្លួន​ស្ទើរ​គ្រប់គ្នាមក​ស្រុកកំណើត​ ហើយ​ចំនួន​​ទឹកប្រាក់​ដែល​ត្រូវ​ផ្ញើមក​ស្រុកកំណើត​គិត​សរុប​ប្រមាណ​ជាង​៣០០​លាន​ដុល្លារ​ ក្នុង​មួយឆ្នាំ​។​ នេះ​ជាការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​បានឱ្យដឹង​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​ នៅ​រសៀល​ថ្ងៃទី​២៣ ខែធ្នូ​ ឆ្នាំ​២០១៧​។​

​លោក​ ឡុង ឌី​ម៉​ង់​ បាន​ប្រាប់​រស្មី​កម្ពុជា​ថា ពលករ​ខ្មែរ​ដែល​ទៅធ្វើ​ការងារ​ស្របច្បាប់​នៅ​សាធារណរដ្ឋ​កូរ៉េ​មាន​ប្រមាណ​ជាង​ប្រាំ​ម៉ឺន​នាក់ និង​ពលករ​ខ្មែរ​ដែល​ទៅធ្វើ​ការមិន​ស្របច្បាប់​មាន​ប្រមាណ​៥​ភាគរយ​។​ ចំនួន​ពលករ​ខ្មែរ​មិន​ស្របច្បាប់​នេះ​បាន​នឹង​កំពុង​ថយចុះ​ជា​បន្តបន្ទាប់​ផងដែរ ។

(​លោក​ឡុង ឌី​ម៉​ង់​ កំពុងសំណេះសំណាលជាមួយពលករខ្មែរ)

​លោក​បន្តថា ទាំង​ពលករ​ខ្មែរ​ស្របច្បាប់​ និង​មិន​ស្របច្បាប់ ពួកគាត់​បាន​ប្រាក់ខែ​យ៉ាងតិច​ ១ ២០០​ដុល្លារ​ ក្នុង​មួយខែ​ហើយ​ពួកគាត់​តែង​​តែ​ផ្ញើ​ប្រាក់​ទាំងនេះ​មក​ស្រុកកំណើត​វិញ ក្នុង​ម្នាក់ៗ​មិនតិចជាង​៨០០​ ទៅ​ ១ ០០០ ​ដុល្លារ​ឡើយ​។​បើ​គិត​តាម​តួលេខ​នេះ​ ចំនួន​ទឹកប្រាក់​​ដែល​ពលករ​ខ្មែរ​ត្រូវ​ផ្ញើមក​ស្រុកកំណើត មាន​ប្រមាណ​ជាង​៣០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​៕​

ប្រភព៖ រស្មីកម្ពុជា   ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម