មេ​ធំ​ក្រុមហ៊ុន Smart ក៏​ព្រម​ទទួល​ស្គាល់ iPhone X ពិត​ជា​លក់​ថ្លៃ​មែន

  • 2017-12-25 07:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Thomas Hundth នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទូរសព្ទ Smart Axiata ទទួល​ស្គាល់ iPhone X ជា​ទូរសព្ទ​ដែល​​មាន​តម្លៃ​ថ្លៃ។ យ៉ាង​ណា​មិញ លោក​នៅ​តែ​មើល​ឃើញ​ការ​គាំទ្រ​​ច្រើន នៅ​ពេល​ការ​ផ្គត់ផ្គង់​មិន​គ្រប់​តាម​តម្រូវការ​របស់​អតិថិជន។

ឆ្លើយតប​ការ​សាកសួរ​របស់ Sabay ក្នុង​ពេល​ចូលរួម​កម្មវិធី​មួយ​ថ្មីៗ​នេះ លោក Thomas Hundth ឲ្យ​ដឹង​ថា ក្រោយ​ការ​ចេញ​លក់​​ជា​ផ្លូវការ​បាន​ពីរ​បីសប្តាហ៍ លោកពេញចិត្តស្ថានភាពលក់ iPhone X ដែលនៅតែមានភាពល្អប្រសេីរ។

លោក​ថា​ តម្លៃ​អាច​ជា​បញ្ហា​ខ្លាំងសម្រាប់ពលរដ្ឋ​មួយភាគធំ ប៉ុន្តែ​អ្នក​គាំទ្រ​​នៅ​តែ​ចង់​បាន​​ ទោះ​បី​ត្រូវ​ចំណាយ​មួយ​ខ្ពស់ ជាងមុន ខណៈ​ការ​ផ្គត់ផ្គង់មិនទាន់​ឆ្លើយតប​បានគ្រប់គ្រាន់នៅឡេីយ។

តម្លៃ​ iPhone X ដែលដាក់លក់នៅ​ក្រុមហ៊ុន ​Smart៖

  • iPhone X​ ​ម៉ូដែល​ ​៦៤GB​ ​មាន​តម្លៃ​ ​១ ២២៨​ ​ដុល្លារ
  • iPhone X​ ​ម៉ូដែល​ ​២៥៦GB​ ​មាន​តម្លៃ​ ​១ ៤០៨​ ​ដុល្លារ

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម