ទៅ​លេង​ក្រៅ​ស្រុក​ជា​ក្ដី​​ស្រមៃ​ធំ​​របស់​ សុះ ស៊ូហាណា

  • 2017-12-25 08:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ​របស់​ណាហ្គាវើល ​សុះ ស៊ូ​ហាណា បង្ហើប​ថា ការ​ទៅ​លេង​ក្រៅ​ស្រុក​ជា​ក្ដី​ស្រមៃ​ដ៏​ធំ​របស់​ខ្លួន ព្រោះ​អាច​ទទួល​បាន​កម្រៃ​ច្រើន។

សុះ ស៊ូហាណា (លេខ​ ១២)

​ការ​រៀប​រាប់​នេះ​ក្រោយ​ខ្លួន​មើល​ឃើញ​កីឡាករ​ឆ្នើម​របស់​កម្ពុជា ចាន់ វឌ្ឍនាកា កែវ សុខផេង និង​ ធារី ចន្ថា​ប៊ីន បាន​ទៅ​លេង​នៅ​ក្រៅ​ស្រុក​សម្រាប់​រដូវ​កាល​ថ្មី​២០១៨។ ​ហាណា បន្ថែម​ថា នេះ​ជា​សំណាង​មួយ​របស់​កូន​ខ្មែរ និង​ជា​ឱកាស​ល្អ​បំផុត​ ​ដែល​​បាន​​បង្ហាញ​​កេរ្តិ៍ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ។

​​​​​ខ្សែ​បម្រើ​កូន​ខ្មែរ​ឥស្លាម​រូប​នេះ​មើល​ឃើញ​ថា ​ការ​ទទួល​បាន​ឱកាស​ទៅ​លេង​ក្រៅ​ស្រុក​ដូច​នេះ​ក៏​អាច​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ពិសេស​ផ្សេង​ៗ​ ដើម្បី​មក​អភិវឌ្ឍ​វិស័យ​បាល់ទាត់​របស់​កម្ពុជា។ សុះ ស៊ូហាណា នៅ​សល់​កុង​ត្រា ១​រដូវ​កាល​ទៀត​ជា​មួយ​ណាហ្គាវើល​ ពោល​គឺ​​ផុត​រដូវ​កាល ២០១៨ ទើប​ផុត​កុង​ត្រា៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​