Google ជួល​អតីត​ជើង​ខ្លាំង​ពី Apple ក្នុង​ផែនការ​បំបាក់ SAMSUNG

  • 2017-12-26 02:23:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​រចនា​បន្ទះ​ឈីប​ឲ្យ​ក្រុមហ៊ុន Apple លោក John Bruno ថ្មីៗ​​នេះ​មាន​ការ​លេច​ឮថា​ Google បាន​ជួល​រូប​គេ​ឲ្យ​មក​ធ្វើ​ការ​។​ ថ្វី​បើ​ពុំ​ទាន់​ប្រកាស​ជា​សាធារណៈ​ពី​មុខ​តំណែង​របស់​លោក ប៉ុន្តែ​ផ្អែក​តាម​គណនី LinkedIn របស់​បុរស​រូប​នេះ បាន​បង្ហាញ​ថា​ខ្លួន​មាន​តំណែង​ជា System Architect ដូច​ទៅ​នឹង​តំណែង​ចាស់​ពេល​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន​លោក Tim Cook។​

រូបតំណាងលោក John Bruno

តាម​ការ​រំពឹង​ទុក Bruno នឹង​សហការ​ជាមួយ​មិត្ត​រួម​ក្រុម​ឯ​ទៀត ក្នុង​ការ​អភិវឌ្ឍ​នូវ​បន្ទះ​ឈីប​ពិសេស​នៃ​ចង្វាក់​ផលិត​កម្ម Pixel អាច​មាន​ល្បឿន​លឿន​ជាង​មុន និង​សន្សំ​សំចៃ​ថាមពល​បាន​កាន់​តែ​ប្រសើរ គួប​ផ្សំ​នឹង​ការ​ពង្រឹង​សមត្ថភាព​កាមេរ៉ា​ទៀត​ផង​នោះ អតិថិជន​ Android អាច​នឹង​ចាប់ចិត្ត​លើ Google ជំនួស​ការ​ទិញ​យក​ផលិតផល SAMSUNG។​

រំឭក​ថា​កាល​បម្រើ​ការ​ឲ្យ Apple ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ ២០១២ លោក John Bruno ជា​អ្នក​ដឹកនាំ​ក្រុម​វិភាគ ក្នុង​ការ​ធានា​ថា​រាល់​អង្គ​គណនា​នៃ iPhone/iPad គ្រប់​ម៉ូដែល​មាន​ដំណើរការ​រលូន​ជា​ការ​គាប់ចិត្ត​សម្រាប់​អតិថិជន។​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ កៅ រក្សា