ប្រព័ន្ធ​ដឹក​ជញ្ជូន​​កម្ពុជា​ពិតជា​មិនអន់​ឡើយ​ បើ​​​គម្រោង​​គ្រាក់ៗ​ទាំង​១៥ ​​បាន​បញ្ចប់​

  • 2017-12-26 02:19:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ប្រកាស​ពីគម្រោង​គ្រាក់ៗ​ទាំង ១៥ ដែល​ក្រសួង​កំពុង​អនុវត្ត​ក្នុងការ​សាងសង់​ផ្លូវជាតិ​ ​ផ្លូវល្បឿនលឿន​ និងគម្រោង​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​។ ​គម្រោង​ធំៗនានា​ដែលក្រសួង​សាធារណការ​កំពុង​អនុវត្ត​មាន​ដូចជា​៖​

១) ​ផ្លូវក្រវ៉ាត់​ក្រុងទី២​ ពីមហាវិថី សហព័ន្ឋរុស្សុីដល់ផ្លូវជាតិលេខ២ កំពុង​សាងសង់​

២)​ ​ផ្លូវក្រវាត់ក្រុងទី៣​ បាន​ចរចារ​ចប់ហើយ​

៣)​ផ្លូវល្បឿន​លឿន​ភ្នំពេញ​-ព្រះស៊ីហនុ ​ចរចារ​ចប់ហើយ​ និង​នៅរង​ចាំចុះហត្ថលេខា​អនុវត្ត​គម្រោង​

(​ផ្លូវល្បឿន​លឿន​ភ្នំពេញ​-ព្រះស៊ីហនុ)

៤)​ផ្លូវជាតិ​លេខ៥​ ពីព្រែក​ក្តាម​ ទៅ​បាត់ដំបង​ ពង្រីក​ជា៤គន្លង​ បាន​ដេញ​ថ្លៃរួច​ហើយ​

៥)ផ្លូវរថ​ភ្លើង​ពី​ស្ថានីយ ​ទៅ​ព្រលាន​យន្តហោះ​ភ្នំពេញ​ កំពុង​សាងសង់​ បញ្ចប់​ខែមីនា​ ឆ្នាំ២០១៨​

៦)​ផ្លូវរថ​ភ្លើង​ ពីភ្នំពេញ​ទៅ​ប៉ោយប៉ែត​ កំពុង​សាងសង់​ បញ្ចប់​ខែវិច្ឆិកា​ ឆ្នាំ២០១៨​

៧)​ផ្លូវជាតិ​លេខ៣​ ពីភ្នំពេញ​ដល់ថ្នល់​បំបែក​ ​ពង្រីក​ជា៤​គន្លង​

៨)​ផ្លូវជាតិ​លេខ១១​ ពីអ្នក​លឿង​ ដល់​ថ្នល់​ទទឹង​(ផ្លូវជាតិ​លេខ៧) 

៩)​ស្ពានឆ្លង​កាត់​ទន្លេ​មេគង្គ-​ស្ទឹងត្រង់​ កំពុង​សាងសង់​

១០) ​ផ្លូវជាតិ​លេខ៥​ ពីបាត់ដំបង​ ទៅសិរី​សោភ័ណ​ ពង្រីក​ជា៤គន្លង ​កំពុង​សាងសង់​

១១)​ ផ្លូវល្បឿន​លឿន​ភ្នំពេញ​ បាវិត ​កំពុង​សិក្សា​ឡើងវិញ​ ដោយ JICA ​ជប៉ុន​

១២) ​ផ្លូវ​រថភ្លើង​អាកាស​ AGT ​នៅភ្នំពេញ​ កំពុង​វាយ​តម្លៃដោយ​ JICA ជប៉ុន​

(​ផ្លូវ​រថភ្លើង​អាកាស​ AGT ​នៅភ្នំពេញ​)

១៣)​កំពង់ផែទឹក​ជ្រៅខេត្ត​ព្រះសីហនុ​ នឹង​បញ្ចប់​នៅឆ្នាំ​២០២២​

១៤)​គម្រោង​ដឹកអ្នក​ដំណើរ​តាមផ្លូវទឹក​នៅភ្នំពេញ​ កំពុង​វាយ​តម្លៃ​

១៥)​ គម្រោងផ្លូវ​ពីបាត់ដំបង​-កោះកុង​ បន្តទៅ​ខេត្ត​ព្រះសីហនុ​ កំពុង​សិក្សា​។

(គម្រោងផ្លូវ​ពីបាត់ដំបង​-កោះកុង​)

គម្រោង​ទាំង​​អស់​ខាង​លើ​ លើក​ឡើង​ដោយ​​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាល​ពី​ពេល​ថ្មីៗ​នេះ៕

ចុចអានបន្ថែម៖

អត្ថបទ៖ ស៊ិន សាវ៉េត