សូមប្រយ័ត្ន! តំបន់ឆ្នេរសមុទ្រនៅកម្ពុជាកំពុងភ្លៀងខ្លាំង អ្នកចង់ដើរលេងគួរផ្អាកសិន

  • 2017-12-26 02:26:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក ចេញ​​ផ្សាយ​នៅ​ព្រឹក​នេះ ឲ្យ​ដឹង​ថា នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​កំពុង​មាន​អាកាស​ធាតុ​អាប់អួយ៉ាង​ខ្លាំង។ ចំណែក​ឯ​ភ្លៀង​កំពុង​គ្រប​ដណ្ដប់​ស្ទើរ​ទូទាំង​ខេត្ត ខណៈ​នៅ​លើ​ផ្ទៃ​សមុទ្រ​មាន​ខ្យល់​បោកបក់ និង​រលក​កម្រិត​មធ្យម។ ទន្ទឹម​នឹង​នោះ​នៅ​បណ្ដា​ខេត្ត​ជាប់​មាត់​សមុទ្រ​ផ្សេង​ទៀត​ដូចជា​ខេត្ត​កែប ក៏​មាន​អាកាស​ធាតុ​មិន​អំណោយ​ផល​ដែរ។

ក្នុង​ន័យ​ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជា​នេសាទ និង​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ក្រសួង​អំពាវនាវ​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត ជៀសវាង​គ្រោះ​ថ្នាក់​ណា​មួយ​អាច​កើត​ឡើង​ជាយថាហេតុ៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ ក្រសួងធនធានទឹក