កម្រង​​ចម្រៀងច្រើន​បទ ដែល​ក្រសួង​ហាម​ផ្ដាច់​មិន​ឲ្យ​ចាក់​ផ្សាយ​រយៈ​ពេល​ចុង​ក្រោយ​នេះ

  • 2017-12-28 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណាត់​របស់​ក្រសួង​លើ​ក្រសួង​ព័ត៌មាន​បាន​ចាប់​ផ្តើម​ជា​បន្ត​បន្ទាប់​នៅ​ ទៅ​បទ​ចម្រៀង ឬ MV ដែលមាន​រូប​ភាព ​ឬ​អត្ថន័យ​​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់សង្គម​។ តាំង​ពី​ឆ្នាំ​ ២០១៦ មក ​ក្រសួង​បាន​ហាម​ឃាត់​ការ​ចាក់​ផ្សាយ​បទ​ចម្រៀង​ និង MV លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ បទ​ចម្រៀង​មួយ​ចំនួន​រួមមាន​៖

១.បទ «ស្អាត​ជា​និច្ច» ​ បទចម្រៀង «ស្អាតជា​និច្ច» ច្រៀង​​ដោយ​ ​​អ្នក​នាង​ ពេជ្រ សោភា ជាមួយ​ អ្នក​ចម្រៀង​រ៉េប​លោក​ ជា​ដេវីត​ និពន្ធ​ទំនុក​ដោយ​ ​នាង ពេជ្រ សោភា ស្ថិត​ក្នុង​ផលិតកម្ម​រស្មី​ហង្សមាស។ បទចម្រៀង​នេះ​ពេល​ដែលចេញ​ភ្លាម​មាន​ការ​គាំ​ទ្រខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ​ ប៉ុន្តែកា​ពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​កំហិត​ឲ្យ​ម្ចាស់​ស្ថានីយទូរទស្សន៍ និង​វិទ្យុ​ទាំងអស់​បញ្ឈប់​ការ​ចាក់​ផ្សាយ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា​ «​ស្អាត​ជានិច្ច​» ។ ​ក្រសួង​ព័ត៌មាន​បាន​ចាត់ទុក​ថា ខ្លឹមសារ​ទំនុក​ច្រៀង​​ដែល​និពន្ធ​ថ្មី​នេះ​ប្រាសចាក​ពី​អត្ថន័យ​ដើម​ ដែល​បាន​អប់រំ​បណ្តុះ​គំនិត​ប្រាជ្ញា​ស្មារតី​ឲ្យ​កុមារ​ឧស្សាហ៍​ព្យាយាម រស់នៅ​ស្អាត មាន​អនាម័យ​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ធ្វើ​ឲ្យ​ក្មេងមិន​​មាន​ភាព​ខ្ជិល​ច្រអូស។

២.​បទ «​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​»​ និង​ បទ «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​»

ចម្រៀង​នេះ​ក៏​​រង​ការ​រិះ​គន់​ពី​ពល​រដ្ឋ​ទូទៅ​យ៉ាងសម្បើមដែរ​ ក្រោយ​មក​ក្រសួង​ព័ត៌មានក៏បាន​​ដាក់​ចេញ​នូវ​ចំណាត់​ការ​ភ្លាមៗ ទៅ​លើ​បទ​ចម្រៀង​ពីរ​បទ ដែល​មាន​ចំណងជើង​ថា «​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​» ច្រៀង​ដោយ​លោក កែវ វាសនា ស្ថិតក្នុងផលិតកម្មថោន និង​បទ «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​» ច្រៀង​ដោយ ក​ញ្ញា ម៉ាលី​ស របស់ផលិតកម្មឮU Music  ​ ដោយ​​ចេញ​សេច​ក្តី​ជូនដំណឹង​ចុះ​ថ្ងៃ​ទី ៦ ខែកក្កដា ឆ្នាំ២០១៦ ​ប្រាប់​ដល់​បណ្តា​ម្ចាស់​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ ទាំងអស់​បញ្ឈប់​ការ​ចាក់​ផ្សាយ​នូវ​បទ​ចម្រៀង​ទាំងពីរ​បទ​នេះ។ ចំពោះ​មូល​ហេតុ​នៃ​ការ​បញ្ឈប់​ការ​ចាក់​ផ្សាយ​នោះ គឺ​ដោយសារ​បទ​ទាំងពីរ​នេះ​មាន​អត្ថន័យ​ប្រាស​ចាក​សីលធម៌​ខ្មែរ​ធ្ងន់ធ្ងរ ពិសេស​ប៉ះពាល់​ដល់​កិត្តិយស និង​តម្លៃ​ស្ត្រី​ខ្មែរ។

៣.បទ «គ្រូបង្រៀនស្រវឹងស្រា»

កាល​ពី​ពេល​ថ្មី​បទ​ចម្រៀង​«គ្រូបង្រៀនស្រវឹងស្រា»នេះ ​រង​ការ​រិះ​គន់​ជា​ដំណំ​ពី​សាធារណៈ​ជន​មួយចំនួនដែរ រហូត​ក្រសួងព័ត៌មាន​ទ្រាំ​មិន​ បាន​ចេញ​លិខិត​ កាលពី​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ​២០១៧ហាម​មិន​ឲ្យ​ចាក់ផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍​នោះទេ។​ក្រសួង​លើក​ឡើង​ថា​​​បទ​នេះ​បាន​ប្រាសចាក​អំពី​អាកប្បកិរិយា និង​សីលធម៌​ថ្លៃថ្នូរ​របស់​គ្រូ​បង្រៀន​ទូទៅ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​គ្រូ​បង្រៀន​ ដែលអាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សង្គម​ទាំង​មូល។ បទចម្រៀង​ដែល​នេះ​ជា​ការច្រៀង​ដោយ​តារា​ចម្រៀង​ខ្មែរ​សុរិន ចេន សាយចៃ និង​ ​​និពន្ធ​ទំនុក​ច្រៀង​ដោយ​លោក យឹម ​តាស្រង់ ស្ថិតក្នុងផលិតកម្ម ថោន។

ក្រៅ​ពី​នេះ​កន្លងមក បើ​ទោះ​ជា​គ្មាន​ ចេញ​លិខិត​ផ្លូវ​ការ​ ​ក្នុង​ហាម​ឃាត់​មិន​ឲ្យ​ចាក់​ផ្សាយ​ក៏ដោយ តែ​​ត្រូវ​បាន​ក្រសួង​ហាម​ឃាត់​មិន​ឲ្យ​ចាក់​ផ្សាយ​ ក្នុង​ប្រព័ន្ធ ផ្សព្វផ្សាយ មាន​ទូរទស្សន៍ និង វិទ្យុ​ឡើយ ដូចជា ​ "ឈឺ​ត្រង់​ពក​ណាស់​, ពូក​អូន​ប៉ុណ្ណា?, បបរ​ក្ដៅ​, ខ្ញុំ​ចូល​ចិត្ត​ញ៉ាំ​ការ៉េម ​និង​បទ​ ដួល​គង​ចំ​ប៉ាន់​" "ជីវិត​អ្នក​ប្រដាល់" "បាត់​បង​ដូច​បាត់ hot dog” "អាម៉ុម​ពុំ​ពីត" និង​បទ"សង្សារ​ខ្ញុំ​ចរិត​បាន" ជាដើម។ ​

អត្ថបទៈ ស្រីអូន

អត្ថបទពេញនិយម