ក្រុមហ៊ុន​ជប៉ុន​ ​ល្បី​​ខ្លាំង​នៅ​អាមេរិក Mitsubishi បន្ត​ចេញ​លក់​ Outlander Sel ស៊េរី​ឆ្នាំ ២០១៨

  • 2017-12-27 02:49:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Outlander ត្រូវ​បាន​គេ​ស្គាល់​ជា​ត្រកូល​ល្បី​ឈ្មោះ​របស់​ក្រុមហ៊ុន Mitsubishi ដែល​មាន​ភាព​ល្បីល្បាញ​តាំង​ពី ២ ទសវត្ស​មុន​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក។ ក្រុមហ៊ុន​មាន​ដើម​កំណើត​នៅ​ជប៉ុន​មួយ​នេះ ក៏​បន្ត​ចេញ​លក់​រថយន្ត​ប្រភេទ SUV ម៉ូដែល Outlander Sel ស៊េរី​ឆ្នាំ ២០១៨ ដែល​មាន​តម្លៃ ៣២,៣៩០ ដុល្លារ ។​

រចនា​តួ​ខ្លួន​ខាង​ក្នុង​មាន​ពណ៌​ខ្មៅ បំពាក់​អេក្រង់​ទំហំ ៧ អ៊ីញ អម​បាស Rockford Fosgate ចំនួន ៩ គ្រាប់ និង​ប្រើ​កៅអី​ចុច​បញ្ជា (Power Seat) បន្សំ​មុខងារ​ពិសេស​មួយ​ចំនួន​ផ្សេង​ទៀត​រួម​មាន​ការ​ផ្ដល់​ដំណឹង​នៅ​ពេល​ថយ​រថយន្ត (Rear-Cross Traffic Alert), មុខងារ​ Blind-spot Monitoring, មុខងារ​បើក​ឃ្លុប​ក្រោយ​ឆ្លាតវៃ (Power Liftgate) និង​មុខងារ Power Folding Mirror។ ថ្វី​បើ​មាន​ការ​បញ្ជាក់​ថា​ក្នុង​រថយន្ត​មាន​កៅអី ៣ ជួរ ប៉ុន្តែ​ផ្នែក​ជួរ​ខាង​ក្រោយ មិន​ធំ​ទូលាយ​ដូច​ពពួក​រថយន្ត Chevrolet TahoeChrysler Pacifica នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​អាច​ប្រើ​សម្រាប់​ដាក់​ឲ្យ​ក្មេង​អង្គុយ​ឬ​ក្នុង​ករណី​ចាំ​បាច់​ណា​មួយ​ប៉ុណ្ណោះ។​​

ចំពោះ​កម្លាំង​ម៉ាស៊ីន​ត្រកូល Outlander ជំនាន់​ក្រោយ​នេះ ប្រើ​នូវ​ម៉ាស៊ីន Inline-Four ចំណុះ ២.៤ លីត្រ ផលិត​កម្លាំង​បាន ១៦៦ សេះ ប្រើ​ចង្កឹះ​លេខ​ស្វ័យ​ប្រវត្តិ មាន​ទាំង​ប្រភេទ​រត់​ដោយ​កង់​ក្រោយ​និង​កង់​ទាំង ៤ ហើយ​ប្រើប្រាស់​ហ្គាស ម្ល៉ោះ​ក្នុង​ក្រុង​ស៊ី​ ៣៨ គ.ម​​ក្នុង​មួយ Gallon (១ Galoon = ៣.៧៨ លីត្រ) និង​ក្រៅ​ក្រុង ៤១ គ.ម​​ក្នុង​មួយ Gallon។

ប្រភព: http://autoweek.com/article/car-reviews/2018-mitsubishi-outlander-sel-drive-review-modern-looks-classic-formula

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ Autoweek   ប្រែ​សម្រួល៖ កៅ រក្សា