នេះ​អាច​ជា​ អាវ​របស់​ Atletico សម្រាប់​រដូវ​ក្រោយ?

  • 2017-12-26 12:06:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​គេហទំព័រ Footyheadlines ហើយ​ត្រូវ​បាន​សារព័ត៌មាន​ Marca យក​មក​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ អាវ​មាន​ក្នុង​រូប​ថត​ខាង​ក្រោម​នេះ អាច​នឹង​ជា​​អាវ​ផ្លូវ​ការ​របស់​ក្លឹប Atletico សម្រាប់​រដូវ​កាល​ ២០១៨/២០១៩។

អាវ​ដែល​បែក​ធ្លាយ​នេះ​ មាន​ឆ្នូត​ធំៗ​ក្រហម​ស​នៅ​ពី​ពាក់​កណ្ដាល​អាវ​ឡើង​លើ ខណៈ​ពាក់​កណ្ដាល​ចុះ​ក្រោម មាន​ឆ្នូត​តូចៗ​ហើយ​ស្រួចៗ។ បើ​ប្រៀប​ធៀប​នឹង​អាវ​របស់​ក្លឹប​ ក្នុង​រដូវ​កាល​នេះ ឃើញ​ថា​មាន​ភាព​ខុស​គ្នា​ច្រើន​គួរ​សម​ដែរ។

ឈុត​ Atletico រដូវ​កាល ២០១៧/២០១៨

សូម​បញ្ជាក់​ផង​ដែរ​ថា គេហទំព័រ​ Footyheadlines នេះ​ បាន​ទាយ​ត្រូវ​ម្ដង​ហើយ កាល​ពី​ប៉ុន្មាន​ខែ​មុន ទាក់​ទង​នឹង​ឈុត​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​សម្រាប់​លេង World Cup ឆ្នាំ​ក្រោយ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី