​វាយ​កូន​ឃ្លី​លើ​តុ​ពាន​រង្វាន់​«ស​ ខេង»​ លើក​ទី១​ ក្រសួង​មហាផ្ទៃ​ប្រមូល​មេដាយ​ស្ទើរ​ទាំង​អស់

  • 2017-12-27 07:48:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធី​វាយ​កូន​ឃ្លី​លើ​តុ​លើក​ទី១​ ពាន​រង្វាន់​សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ដែល​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ ក្លឹប​ក្រសួង​មហាផ្ទៃ​ឈ្នះ​បាន​មេដាយ​បាន​ច្រើន​ជាង​គេ​លើ​គ្រប់​វិញ្ញាសា។​

លោក ជា​ ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ

លោក​ ជា​ ប៊ុនហេង​ ប្រធាន​មជ្ឈមណ្ឌល​កីឡា​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ ដោយ​មាន​ការ​សហការ​ជា​មួយ​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​ ទើប​បង្កើត​ឲ្យ​មាន​ពាន​រង្វាន់​សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ លើក​ទី១​នេះ​ ដើម្បី​ជា​ការ​សាកល្បង​ ខណៈ​ពាន​រង្វាន់​លើ​ប្រភេទ​កីឡា​ដ៏​ទៃ​មជ្ឈមណ្ឌល​បាន​បង្កើត​ឲ្យ​មាន​ច្រើន​មក​ហើយ។​ ពាន​រង្វាន់​សម្ដេច​ក្រឡាហោម​នេះ​ ជា​កម្មវិធី​ថ្មី​មួយ​ទៀត​របស់​មជ្ឈមណ្ឌល​ដើម្បី​សម្រេច​តាម​ផែនការ​ពង្រឹង​គ្រប់​ប្រភេទ​កីឡា​ទាំង​២៦​ឲ្យ​មាន​សក្ដានុពល​ត្រៀម​ប្រជែង​យក​មេដាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី២​ខាង​មុខ​នេះ។​

លោក ជា​ ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ

តាម​រយៈ​ការ​ប្រកួត​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​លើ​៥វិញ្ញាសា​ ក្លឹប​ក្រសួង​មហាផ្ទៃ​ទទួល​បាន​មេដាយ​ទាំង​អស់​មិន​ថា​វិញ្ញាសា​អាយុ​ ៥០​ឡើង​ អាយុ​ ៥០ចុះ​ ឬ​វិញ្ញាសា​វាយ​ឯកត្តជន​នោះ​ទេ​គឺ​ឈ្នះ​ស្ទើរ​តែ​ទាំង​អស់​តែ​ម្ដង​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​បន្ថែម​របស់​ប្រធាន​មជ្ឈមណ្ឌល​ខាង​លើ។​

លោក ជា​ ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ

កម្មវិធី​វាយ​កូន​ឃ្លី​លើ​តុ​លើក​ទី១​ ពាន​រង្វាន់​សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ធ្វើ​ឡើង​រយៈពេល​២ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​ ២៣​ ដល់​ ២៤​ ខែ​ធ្នូ​ ២០១៧​ ដែល​មាន​កីឡាករ​ កីឡា​ការិនី​ ៨១នាក់​ ត្រូវ​ជា​១៣​ក្លឹប​ ប្រកួតប្រជែង​លើ​ ៥វិញ្ញាសា​ ទី១​ អាយុ​ ៥០​ឆ្នាំ​ឡើង​ទៅ​ ទី២​ អាយុ​៥០​ចុះ​ក្រោម​ ទី៣​ វាយ​គូ​ ទី៤​ នារី​ឯកត្តជន​ និង​ទី៥​ ប្រកួត​លើក​ទឹក​ចិត្ត៕​

អត្ថបទ៖ នួន ស៊ីណា​