នៅ​ក្លឹប​ធ្លាប់​ដឹក​នាំ Jose ធ្លាប់​ចំណាយ​ប៉ុន្មាន សម្រាប់​ទិញ​កីឡាករ?

  • 2017-12-27 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ថ្មី​ៗ​លោក Jose Mourinho បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន​​ថា តាំង​ពី​មក​ដល់ Man Utd លោក​បាន​ចំណាយ​៣០០​លាន​ផោន​ក្នុង​ការ​ទិញ​កីឡាករ​គឺ​មិន​​ទាន់​គ្រប់គ្រាន់ កសាង​ក្រុម​ឲ្យ​ល្អ​ឡើង​វិញ​ទេ។

យ៉ាង​ណាមិញ​នេះ​គឺ​ជា​ចំនួន​ទឹក​ប្រាក់​ច្រើន​បំផុត​ហើយ​សម្រាប់ Mourinho ក្នុង​ការ​ទិញ​កីឡាករ​ បើ​ប្រៀប​ធៀប​នឹង​ក្លឹប​កាល​ពី​អតីត​កាល​ដែល​លោក​ធ្លាក់​ដឹក​នាំ។ តោះ! ពេល​នេះ​មក​មើល​ត្រឹម​ឆ្នាំ​២០០៤ តើ Mourinho បាន​ចំណាយ​ប្រាក់​ប៉ុន្មាន​​​ក្នុង​ការ​ទិញ​កីឡាករ​ ក្នុង​ក្លឹប​​ដែល​ខ្លួន​ដឹក​នាំ?

១. Chelsea (២០០៤-២០០៨) ចំណាយ​អស់២១៩,៨​​លាន​ផោន។ កីឡាករ​​ទិញ​ថ្លៃ​ជាង​គេ​គឺ​ Andriy Shevchenko ពី AC Milan តម្លៃ​៣០​លាន​ផោន។

២. Inter Milan (២០០៨-២០១០) ចំណាយ​អស់​១០១,៤​លាន​ផោន។ កីឡាករ​​ទិញ​ថ្លៃ​ជាង​គេ​គឺ Samuel Eto’o ពី Barcelona តម្លៃ ១៧,២​លាន​ផោន។

៣. Real Madrid (២០១០-២០១៣) ចំណាយ​អស់​ ១៤៧​លាន​ផោន។ កីឡាករ​​ទិញ​ថ្លៃ​ជាង​គេ​គឺ Luka Modric ពី Spurs តម្លៃ​៣៣​​លាន​ផោន។

៤. Chelsea (២០១៣​-២០១៦) ចំណាយ​អស់​ ២៥៩,៦លាន​ផោន។ កីឡាករ​​ទិញ​ថ្លៃ​ជាង​គេ​គឺ Diego Costa ពី Atletico Madrid តម្លៃ​៣៥​លាន​ផោន។

៥. Man Utd (២០១៦-២០១៨) ចំណាយ​អស់​ ៣០០​លាន​ផោន។ កីឡាករ​​ទិញ​ថ្លៃ​ជាង​គេ​គឺ Pogba ពី Juventus តម្លៃ​៨៩​លាន​ផោន៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ