Mbappe៖ Ronaldo ធ្លាប់​ជា​វីរបុរស​របស់​ខ្ញុំ តែ​ពេល​នេះ​​បាន​បញ្ចប់​ហើយ

  • 2017-12-28 03:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kylian Mbappe បាន​និយាយ​ថា  Cristiano Ronaldo ធ្លាប់​ជា​វីរបុរស​របស់​គេ​កាល​ពី​នៅ​ក្មេង ប៉ុន្តែ​​ពេល​នេះ​មិនមែន​ទៀត​ទេ។

​តាម​ពិត​​ទៅ Mbappe ត្រូវ​មាន​ឱកាស​​ក្លាយ​ជា​មិត្ត​រួម​ក្រុម​ជាមួយ Ronaldo នៅ Real Madrid នៅ​រដូវ​កាល​​នេះ ប៉ុន្តែ​គេ​បាន​បដិសេធ​​ការ​ចង់​បាន​របស់ Madrid​ ប្ដូរ​មក​ជ្រើសរើស Paris Saint-Germain  វិញ​ក្នុង​តម្លៃ​ខ្លួន​១៨០​លាន​អឺរ៉ូ តែ​លេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មួយ​រដូវ​កាល​សិន។

នៅ​ខែ​ កុម្ភៈ​ខាង​មុខ Mbappe និង Ronaldo ត្រូវ​ប្រឈម​មុខ​គ្នា​​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League  ពេល PSG ត្រូវ​តទល់​នឹង Madrid។ ក្នុង​ការ​ប្រកួត​នោះ Mbappe ​នឹង​មាន​ចេតនា​​ធ្វើ​ខ្លួន​ឲ្យ​លេច​ធ្លោ ដូច Ronaldo។

“Ronaldo គឺ​ជា​វីរបុរស​ម្នាក់​របស់​ខ្ញុំ​កាល​នៅ​ក្មេង ហើយ​វា​ពិត​ជា​ពិសេស​ណាស់​ដែល​បាន​ជួប​គេ​ ពេល​ខ្ញុំ​​ទៅ​​លេង​នៅ Madrid។ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​គឺ​ជា​គូ​ប្រជែង​របស់​គេ ហើយ​ខ្ញុំ​ជា​មនុស្ស​ម្នាក់​​​មាន​ការ​ប្រជែង​ខ្លាំង ជា​ពិសេស​ខ្ញុំ​ចង់​ឈ្នះ​ ឈ្នះ ឈ្នះ។ ដូច្នេះ​វា​គ្មាន​អ្វី​ជា​បញ្ហា​ទេ ទោះ​នរណា​នៅ​មុខ​ពួក​យើង​ក៏​ដោយ។ ខ្ញុំ​ធ្លាប់​សរសើរ​គេ(Ronaldo) ពេល​ដែល​ខ្ញុំ​នៅ​ក្មេង ប៉ុន្តែ​ពេល​នេះ​វា​ចប់​ហើយ។ ពេល​នេះ​ខ្ញុំ​ត្រូវ​ទៅ Bernabeu ដើម្បី​លេង​និង​ឈ្នះ"។ សម្ដី​ចេញ​ពី​មាត់​របស់​កីឡាករ​បារាំង​វ័យ​១៩​ឆ្នាំ​ប្រាប់​កាសែត​អេស្ប៉ាញ៕​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ