Daesung បង្ហើប​ពី​រឿង​ចូល​បម្រើ​កង​ទ័ព​របស់​សមាជិក​ក្រុម

  • 2017-12-28 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២៧ ខែ​ធ្នូ តារា​ចម្រៀង Daesung បាន​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​ទូរទស្សន៍​របស់​ប្រទេស​ជប៉ុន​មួយ​ដែល​មាន​ឈ្មោះ​ថា “Pon"។

ក្នុង​កម្មវិធី​នោះ​ដែរ​លោក​បាន​និយាយ​ទៅ​កាន់​អ្នក​គាំ​ទ្រ​ថា៖ "សូម​រង់​ចាំ​ពួក​យើង​បន្តិច​ទៅ ខ្ញុំ​មិន​បាន​ពិបាក​ចិត្ត​រឿង​សមាជិក​ក្រុម​ចូល​បម្រើ​ការ​ក្នុង​ជួរ​កង​ទ័ព​អី​បន្តិច​សោះ ព្រោះ​ថា​ពួក​យើង​ពិត​ជា​អរគុណ​ជា​ខ្លាំង​នៅ​ពេល​ដែល​ពួក​យើង​គិត​ពី​សេចក្ដី​ស្រលាញ់​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ផ្ដល់​ឲ្យ​កន្លង​មក​នោះ"។

តារា​ចម្រៀង​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ "មាន​រឿង​មួយ​ចំនួន​ដែល​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ការ​ការពារ​ប្រសិន​បើ​អ្នក​ជា​បុរស​ជន​ជាតិ​កូរ៉េ។ នៅ​រយៈពេល​២​ឆ្នាំ​ខាង​មុខ ពួក​យើង​នឹង​រក្សា​ការ​សន្យា​ជាច្រើន​ហើយ​នឹង​ត្រឡប់​មក​បង្ហាញ​ខ្លួន​នៅ​មុខ​អ្នក​ទាំង​អស់​គ្នា​ជា​ថ្មី​ម្ដង​ទៀត។ សូម​រង់ចាំ​ពួក​យើង​បន្តិច​សិន​ណា"។

ក្រុម​ចម្រៀង Big Bang នឹង​ធ្វើ​ការ​ប្រគំ​តន្ត្រី  'Big Bang 2017 Concert in Seoul'  របស់​ពួក​គេ​​ចាប់​ពី​ថ្ងៃ​ទី​៣០ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ខាង​មុខ​នេះ៕

ប្រភព៖ Allkpop   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម