ឆាយ ​វីរៈ​យុទ្ធ ​ត្រៀម​ខ្លួន​ធ្វើ​ជា​ឪពុក(វីដេអូ)

  • 2017-12-29 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​សាន់​ដេ​ លោក ឆាយ​ វីរៈយុទ្ធ​  ត្រៀម​ខ្លួន​ធ្វើ​ជា​ឪពុក​​​ក្នុង​ឆ្នាំ​ ២០១៨​ ដើម្បី​ទទួល​សមាជិក​ថ្មី​ក្នុង​គ្រួសារ។   តារា​ចម្រៀង​សំឡេង​ធ្ងន់​ ឆាយ ​វីរៈ​យុទ្ធ​ ​ ក្រោយ​ពី​រៀប​អាពាហ៍ពិពាហ៍  ជាមួយ​អ្នក​និពន្ធ​រូប​ស្រស់​ សែ ចាន់​ឌី កាល​ ទី២១ ខែ​ឧសភា ឆ្នាំ២០១៧ មាន​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ​មិន​ទាន់​ លេច​ដំណឹង​មាន​បុត្រ​ នៅឡើយ។   ទោះជា​យ៉ាង​ណា ​លោក​ ឆាយ​ វីរៈយទ្ធ​ បាន​បង្ហើប​ប្រាប់ sabay ​​ថា​លោក​មាន​គម្រោង​ធ្វើ​ជា​ឪពុក​​ក្នុង​ឆ្នាំ​ក្រោយ​។ និយាយ​ទាំង​ស្នាម​ញញឹម​ លោក ថា រាល់ថ្ងៃ​លោក​​រវល់​ខ្លាំង ណាស់​ទាំង ក្នុង​សិល្បៈ និង​ជំនួញ តែ​ត្រូវ តែ​ឆ្លៀត រឿង​កូនចៅ។ « គម្រោង​យក​កូន​ក្នុង​ពេល​ឆាប់ៗ នេះ​ហើយ​ក្នុង​អំឡុង​ឆ្នាំ​២០១៨ ខាង​មុន​នេះ​ហើយ កូន​ស្រី​និង​ប្រុស​មួយ​ណា​ក៏​បាន​ដែរ​ឲ្យ​តែ​បាន​។»​​​​​​   មិន​ខុសគ្នា​នេះ​ ឧត្ដម ភរិយា លោក​ ឆាយ វីរៈយុទ្ធ​ អ្នកនាង​ សែ ចាន់​ឌី​ ក៏បាន​បញ្ជាក់​​ថា​ ខ្លួន​ពិត ជា​មាន​គម្រោង​ មាន​​សមាជិក​ថ្មី​មែន​ក្នុង​ឆ្នាំ ​២០១៨។ នាង បន្ត​ថា ការ​មាន​បុត្រ​ក្នុង​ខែ​៥ ឆ្នាំ​ក្រោយ នេះ​ដោយ​សារ ការ​មើល​ខែ​ឆ្នាំ​ ទៅ​ថា​អ្នក​ទាំង២​ គួរ​មាន​កូន​ ​ក្រោយ​ចូល​ឆ្នាំ​ថ្មី​។ ​​ ប្តី​-ប្រពន្ធ​មួយ​គូ​នេះ​អាច​និយាយ​បាន​ថា​ជា​គូរ​ស្នេហ៍​ដ៏​ស័ក្ដិសម និង​ រក​ស៊ី​ស្មើ​ដៃ​គ្នា​ល្អ​ណាស់ ប្តី​ជា អ្នក​ចម្រៀង​ ឯ​ភរិយា​ជា​អ្នក​និពន្ធ​ ជាពិសេស​ឆ្លៀត​ពេល​បើក​ហាង​លក់​អង្ករ​មួយ​ទៀត​ផង​។ មើល​ទៅ​ស្ថាន​ភាព​គ្រួសារ​​អ្នក​ទាំងពីរ​ អាច​មើល​ថែ​កូន​បាន​ដោយ​មិន​ខ្វល់​ពី​បញ្ហា​ជីវភាព​ឡើយ៕ ​​​​​    

អត្ថបទ៖ ស្រីអូន