គូស្នេហ៍​តារា​ថៃ​ ៧គូណា​ខ្លះ​ រៀបការ​ផ្អើលពេញពិភពសិល្បៈ​​ឆ្នាំ ២០១៧?

  • 2017-12-29 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​ ២០១៧​ ត្រូវ​គេ​ចាត់​ទុក​ថា​ ជា​ឆ្នាំ​មង្គល​សម្រាប់​វិស័យ​សិល្បៈ​របស់​ថៃ​ ដោយសារ​ក្នុង​ឆ្នាំ​នេះ​ តារា​ប្រុស​ស្រី​ជា​ច្រើន​គូ​បាន​កាន់​ដៃ​គ្នា​ចូល​រោង​ការ​ ក្រោយ​ភ្ជាប់​ចំណង​ស្នេហ៍​នឹង​គ្នា​អស់​រយៈ​ពេល​ជា​យូរ។

គូ​ស្វាមី​ភរិយា​ថ្មីថ្មោង​ទាំង​នោះ​រួម​មាន៖

១​. តារា​សម្ដែង​ Nulek និងស្វាមី

តារា​កំប្លែង​ថៃ​ Nulek និង​មិត្ត​ប្រុស​បាន​រៀបការ​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ទី ០៥ ខែ​ឧសភា​ ក្រោយ​ពី​បាន​ស្គាល់​ចិត្ត​ថ្លើម​គ្នា​អស់​រយៈ​ពេល​ជាង​ ១០​ឆ្នាំ​មក។ ពិធី​មង្គល​របស់​គូស្វាមី​ភរិយា​គូ​នេះ​ រៀប​ចំ​ជា​លក្ខណៈ​សាមញ្ញ​ នៅ​ខេត្ត​ Songkhla ដោយ​មាន​តែ​សាច់ញាតិ​ និង​មិត្ត​ជិតស្និទ្ធ​ប៉ុណ្ណោះ។

២. តារា​សម្ដែង​ Peck Premmanat និង​ New Napassorn

ថ្ងៃ​ទី ០១ ខែ​វិច្ឆិកា​ Peck បាន​ដឹក​ដៃ​គូស្នេហ៍​ចូល​រោង​ការ​ ដែល​រៀប​ចំ​ទៅ​តាម​ប្រពៃណី​ថៃ​ នៅ​ចំ​កណ្ដាល​វាល​ស្រែ ក្នុង​ខេត្តឈៀងម៉ៃ។

រហូត​ដល់​ថ្ងៃ​ទី​ ០៤ ខែ​ធ្នូ អ្នក​ទាំង​ ២​ក៏​បាន​រៀប​ចំ​ពិសេស​ជា​លើក​ទី ២​ នៅ​សណ្ឋាគារ​ The Park Hotel ដោយ​មាន​ការ​ចូលរួម​ពី​មិត្ត​ភ័ក្តិ​ជា​ច្រើន​ ក្នុង​នោះ​ភាគ​ច្រើន​សុទ្ធ​តែ​តារា​ល្បីៗ​របស់​ថៃ។

៣. តារា​សម្ដែង​ Fluke Jira និង​តារា​ស្រី​ឡាវ

មង្គល​ការ​របស់​តារា​សម្ដែង​ថៃ​ Fluke Jira ក៏​បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​សាទរ​គ្រប់​គ្នា​ដែរ។ ភរិយា​របស់​លោក​គឺ​ជា​តារា​ស្រី​ល្បី​ឈ្មោះ​មួយ​រូប​ដែរ​របស់​ប្រទេស​ឡាវ​ មាន​ឈ្មោះ​ថា​ Apple Sisangien។

អាពាហ៍ពិពាហ៍​របស់​គូស្នេហ៍​គូ​នេះ​ រៀប​ចំ ឡើង​តាម​ប្រពៃណី​ថៃ-ឡាវ កាល​ពី​ថ្ងៃ​ទី​ ០៣ ខែ​វិច្ឆិកា​ ហើយ​ឈាន​ដល់​ថ្ងៃ​ទី​ ០៤ ខែ​ដដែល​ មង្គល​ការ​ក៏​បាន​រៀប​ចំ​ជាពិសេស​នៅ​សណ្ឋាគារ Intercontinental Hotel។

៤. តារា​សម្ដែង​ Auan Rungsit និង​ Park Yeon Seon

ថ្ងៃ​ទី​ ០៥ ខែ​វិច្ឆិកា​ ឆ្នាំ ២០១៧​ ជា​ថ្ងៃ​មង្គល​ជ័យ​របស់​តារា​សម្ដែង​ថៃ​ Auan Rungsit ជាមួយ​មិត្តស្រី​តារា​ម៉ូដែល​ជនជាតិ​កូរ៉េ​ Park Hyun Seon ក្នុង​ទីក្រុង​ Bucheon ប្រទេស​កូរ៉េ​ខាង​ត្បូង។ អ្នក​ទាំង​ ២​រៀប​ចំ​ពិធី​នេះ​តែ​ជា​លក្ខណៈ​ប្រពៃណី​កូរ៉េ​ប៉ុណ្ណោះ​ មិន​បាន​ធ្វើ​ជា​បែប​ថៃ​ឡើយ។

៥. តារា​សម្ដែង​ Chakrit Yamnam និង​ភរិយា

គូស្នេហ៍​បន្ទាប់​គឺ​ តារា​សម្ដែង​ Chakrit Yamnam និង​ភរិយា​ Pattira Rungroj។ តារា​ប្រុស​ជើង​ចាស់​រូប​នេះ​ បាន​រៀបការ​ជា​លើក​ទី​ ២​ជាមួយ​នារី​ម្នាក់​ដែល​មិន​មែន​ជា​អ្នក​សិល្បៈ និង​កំពុង​ពពោះ​កូន​របស់​លោក​ កាល​ពី​ថ្ងៃ​ទី​ ០៨ ខែ​វិច្ឆិកា។ មង្គល​ការ​នេះ​រៀប​ចំ ឡើង​លក្ខណៈ​គ្រួសារ​ នៅ​ស្រុក​កំណើត​របស់​កូន​ក្រមុំ​ ដែល​ស្ថិត​នៅ​ខេត្ត​ Chanthaburi។

៦. ផលិតករ​ Earn Nitipat និង​តារា​សម្ដែង​ Ja Jittapa

តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះបស់​ប្រទេស​ថៃ​​ Ja Jittapa និង​ផលិតករ​ Earn Nitipat រៀប​មង្គល​ការ​នឹង​គ្នា​ហើយ​ កាល​ពី​ថ្ងៃ​ទី​ ១០​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧។ គូស្នេហ៍​ដ៏​ល្អូកល្អិន​ Earn និង​ Ja បាន​សម្រេច​រៀបការ​ទៅ​តាម​ប្រពៃណី​ ស្រប​ច្បាប់​ កាល​ពី​ម្សិលមិញ​ នៅ​តំបន់​លម្ហែ​ល្បី​ឈ្មោះ​១​កន្លែង​ឈ្មោះ​ The Paz Khao Yai ដែល​ស្ថិត​នៅ​ខេត្ត​ភាគ​ឦសាននៃ​ប្រទេស​ថៃ។ មុន​ឈាន​ដល់​ថ្ងៃ​រៀប​ការ​ Earn និង​ Ja បាន​ភ្ជាប់​ចំណង​ស្នេហ៍​ជា​សង្សារ​នឹង​គ្នា​អស់​រយៈ​ពេល ៥​ឆ្នាំ​មក​ហើយ។

៧. តារា​សម្ដែង​ Margie និង​អ្នក​ជំនួញ​វ័យក្មេង Pok

ចំណែក​គូស្នេហ៍​តារា​ល្បី​១គូ​ទៀត​ គឺ​ Margie និង​ Pok បាន​រៀបអាពាហ៍ពិពាហ៍​កាល​ពី​ថ្ងៃ​ទី​ ២៤ ខែ​ធ្នូ ឆ្នាំ​ ២០១៧ ក្រោយ​ស្គាល់​ចិត្ត​ថ្លើម​គ្នា​អស់​រយៈ​ពេល​ជាង​ ៣​ឆ្នាំ។ មង្គល​ការ​នេះ​ ចាត់​ទុក​ថា​ ជា​ពិធី​រៀបការ​ដ៏​ធំ​ ដែល​បាន​ធ្វើ​ឲ្យ​កក្រើក​វិស័យ​សិល្បៈ​ថៃ​ ព្រោះ​មង្គល​ការ​របស់​ពួកគេ​ រៀប​ចំ​ឡើង​មាន​ភាព​អធិកអធម​ខ្លាំង​នៅ​មជ្ឈមណ្ឌលពាណិជ្ជកម្ម​ Centara Grand និង​ Bangkok Convention Centre។ មួយ​វិញ​ទៀត​គូស្នេហ៍​១​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ និង​រំភើប​ជំនួស​ដែរ​ ពេល​សាមីខ្លួន​ខាង​ប្រុស​ គឺ​ Pok សុំ​ Margie រៀប​ការ​ ពេល​ទៅ​តំបន់​កម្សាន្ត​ Disney សហរដ្ឋអាមេរិក។

កាន់​តែ​ពិសេស​ នៅ​ថ្ងៃ​ទី ០៨ ខែ​ធ្នូ ពួកគេ​បាន​រៀប​ចំ​ពិធី​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា ហើយ​មាន​ការ​យាង​ចូលរួម​ជាពិសេស​ពី​សែ​រាជវង្ស​ថែម​ទៀត​ផង៕

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម