នរណា​ដែល​ Hazard គិត​ថា​ ជា​កីឡាករ​ល្អ​បំផុត​លើ​លោក?

  • 2017-12-28 11:44:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ខ្សែ​ប្រយុទ្ធ​ Eden Hazard បាន​និយាយ​ថា Lionel Messi ជា​កីឡាករ​បាល់ទាត់​ដ៏​ល្អ​បំផុត​លើ​លោក។

ពេល​សារព័ត៌មាន Mundo Deportivoសួរ​ថា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ត្រៀម​លេង​ប៉ះ​ជាមួយ Barcelona នៅ​វគ្គ UCL ១៦​ក្រុម​ចុង​ក្រោយ ខ្សែ​ប្រយុទ្ធ​បែលហ្សិក​រូប​នេះ​បាន​តប​ទៅ​វិញ​ថា៖ "ពិត​ណាស់ ពេល​ដែល​យើង​លេង​បាល់ ច្បាស់​ណាស់​ថា​យើង​ចង់​លេង​ប៉ះ​នឹង​ក្រុម​ដែល​ល្អ​បំផុត"។

Hazard បាន​បន្ថែម៖ “Barcelona គឺ​ជា​ក្រុម​ដែល​ល្អ​បំផុត ហើយ​ Messi គឺ​ជា​កីឡាករ​បាល់ទាត់​ដ៏​ល្អ​បំផុត​ក្នុង​លោក។ ក្នុង​រយៈ​ពេល ១៥​ឆ្នាំ​ចុង​ក្រោយ​នេះ គ្មាន​ក្រុម​ណា​ដូច Barca ទេ ហើយ​ក៏​គ្មាន​កីឡាករ​ណា​ដូច​ Messi ដែរ"។

សូម​បញ្ជាក់ផង​ដែរថា ការ​ថ្លែង​របស់ Hazard មាន​រយៈ​ពេល​ជិត​មួយ​ខែ​ប៉ុណ្ណោះ ក្រោយ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ឈ្នះ​ពាន​ Ballon D'or ជា​លើក​ទី ៥ តាម​ស្មើ​កំណត់​ត្រា​ Messi ក្នុង​ការ​ឈ្នះ​ពាន​នេះ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី