លទ្ធផល​ចាប់​រង្វាន់​លើក​ទី​១ ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍ ២០១៧-២០១៨ របស់​ស្រាបៀរ​អង្គរ

  • 2017-12-28 17:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា​ខេមប្រ៊ូវ បាន​ចាប់​រង្វាន់​លើក​ទី១ សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍ “ដំណើរ​កម្សាន្ត​ដែល​អ្នក​ប្រាថ្នា” រដូវ​កាល ២០១៧-២០១៨ កាល​ពី​ថ្មីៗ​នេះ នៅ​ស្ថានីយ​ទូរទស្សន៍ CTN។

រង្វាន់​តូច​ធំសរុប ២៨ រង្វាន់ ធ្លាក់​ទៅ​លើ​គូ​ស្វាមីភរិយា​ទើប​រៀប​ការ​ហើយ​ក្ដៅៗ​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ៖

  • គូ​ស្វាមី​ភរិយា ១០ គូ ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត គិត​ជា​ទឹក​ប្រាក់ ៤០០០ ដុល្លារ
  • គូ​ស្វាមី​ភរិយា ១៥ គូ ឈ្នះ​រង្វាន់​ជា​ប័ណ្ណ​ទិញ​ទំនិញ ៣៥០ ដុល្លារ
  • គូ​ស្វាមី​ភរិយា ៣ គូ ឈ្នះ​រង្វាន់​ភ្ញាក់​ផ្អើល​ប្រចាំ​ខែ គឺ ម៉ូតូ​ហុងដា​ឌ្រីម ៣ គ្រឿង (រង្វាន់​ភ្ញាក់​ផ្អើល​នឹង​ផ្លាស់​ប្ដូរ​រៀង​រាល់​ខែ)។

គូ​ស្វាមី​ភរិយា​ដែល​ទិញ​ស្រាបៀរ Angkor, Angkor Extra Stout Tuborg, Carlsberg និង Guinness សម្រាប់​ពិធី​មង្គល​ការ ចាប់​ពី ២៥ កេស​ឡើង​ទៅ នឹង​ទទួល​បាន៖

  • ស្រាបៀរ​មួយ​កេស​ឥត​គិត​ថ្លៃ
  • សៀវភៅ​កត់​ចំណង​ដៃ ២ ក្បាល
  • ធុង​ទឹក​កក​ចំណុះ ១៨,៩ លីត្រ ឬ​កាបូប​ដំណើរ​កម្សាន្ត​ស្រស់​ស្អាត​មួយ
  • សន្លឹក​ឆ្នោត ១ សន្លឹក ដើម្បី​ផ្សង​សំណាង​ឈ្នះ​ដំណើរ​កម្សាន្ត​គិត​ជា​ទឹក​ប្រាក់ ៤០០០ ដុល្លារ, ប័ណ្ណ​ទិញ​ទំនិញ​តម្លៃ ៣៥០ ដុល្លារ និង​រង្វាន់​ភ្ញាក់​ផ្អើល​ជា​ច្រើន​រៀង​រាល់​ខែ។ បើ​ទិញ​ថែម ១០ កេស​ទៀត នឹង​បាន​សន្លឹក​ឆ្នោត ១ សន្លឹក​បន្ថែម​។

ការ​ចាប់​ឆ្នោត​ផ្សង​សំណាង ត្រូវ​ធ្វើ​ឡើង​រៀង​រាល់​មួយ​ខែ​ម្ដង ចាប់​ពី​ខែ ធ្នូ ២០១៧ ដល់ ឧសភា ២០១៨។ សម្រាប់​ព័ត៌មាន​បន្ថែម​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​រដូវ​កាល​ថ្មី ២០១៧ - ២០១៨ សូម​សាក​សួរ​ដេប៉ូ​ចែក​ចាយ​របស់​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា ខេមប្រ៊ូវ ឬ​ទូរសព្ទ​លេខ ០២៣ ៩៨៧ ៦៦៣ ឬ​ចូល​ផេក Angkor Beer


ដោយ៖ សុផាត