មួយ​ឃ្លា​ពី​អ្នក​ផលិតសម្បកណែម៖ «ការ​រកស៊ី​មិន​កំណត់​ថា គិតរឿង​ប្រាក់​គ្រប់​ពេល​នោះទេ»

  • 2017-12-29 09:42:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«បើគិត​តែ​រឿង​ប្រាក់​ចំណេញ​ អីចឹងមិន​បាច់​រកស៊ី​ទេ ព្រោះ​មុខរបរ​ខ្លះ គេ​ធ្វើ​កុំ​ឲ្យ​តែ​វា​ បាត់​បង់​តែ​ប៉ុណ្ណោះ»។ នេះជាការ​លើកឡើង​របស់​ អ្នកស្រី មុំ ហួត វ័យ​៦៦​ឆ្នាំ គឺ​ជា​អ្នក​ផលិត​សម្បក​ណែម​ដ៏​លេច​ធ្លោ​ម្នាក់​នៅ​ភូមិ​សម្បក​ណែម ក្នុង​ឃុំ​ដូនទាវ​​ ស្រុក​ឯកភ្នំ ខេត្ត​បាត់​ដំបង។

ការណ៍​ដែល​អ្នកស្រី ពោលពាក្យ​ខាង​លើ​នេះ ដោយសារ​តែ​មុខរបរ​ផលិត​សម្បក​ណែម​នេះ ត្រូវ​បាន​អ្នក​ភូមិ​មួយ​ចំនួន​បោះបង់​ ដែល​ក្រោយ​ឆ្នាំ ១៩៧៩ មាន​ ២០០គ្រួសារ​ បច្ចុប្បន្ន​នៅសល់​ត្រឹម​តែ​ ៦០គ្រួសារ​ប៉ុណ្ណោះ។ ម៉្លោះ​ហើយ​ អ្នកស្រី មុំ ហួត នៅ​បន្ដ​ធ្វើ​វា​មក​ដល់​សព្វថ្ងៃ ដោយ​យល់​ថា មិន​មែន​ប្រាក់​ចំណេញ​តែមួយ​មុខ​ទេ តែ​ចង់​រក្សា​នូវ​មុខរបរ​ សេសសល់​ពី​ដូនតា ច្រើន​ជំនាន់​ កុំ​ឲ្យ​បាត់​បង់។

ទស្សនាវីដេអូ​

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក