“បើ​ Pep ​ដឹក​នាំ Man Utd ​នោះ​បិសាច​ក្រហម​នឹង​អាច​លើក​ពាន” វីរបុរស Liverpool

  • 2017-12-30 02:35:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jamie Carragher ​វីរបុរស​របស់​ក្លឹប liverpool ​ជឿ​ជាក់​ថា​ប្រសិន​បើ​លោក Pep Guardiola ​ដឹក​នាំ​ក្រុម Manchester United ​ក៏​ពួកគេ​អាច​លើក​ពាន​បាន​ដែរ​នៅ​រដូវ​កាល​នេះ។

Pep ​កំពុង​តែ​ដឹក​នាំ​ក្រុម Manchester City ​ដាច់​ពិន្ទុ​ក្នុង​តារាង​លីគ​កំពូល​អង់គ្លេស​ ​ស្រប​ពេល​ដែល Jose Mourinho ​ដឹក​នាំ​ក្រុម Man Utd ​ដេញ​តាម​ពី​ក្រោយ ប៉ុន្តែ​ដាច់​ពិន្ទុ​ឆ្ងាយ​ខ្លាំង​ណាស់។ លោក Jose ​បាន​និយាយ​ថា​ការ​ដែល Man City ​ធ្វើ​បាន​ល្អ​ដូច្នេះ ​គឺ​មក​ពី​​ពួកគេ​ប្រើ​លុយ​ទិញ​កីឡាករ​ល្អ​ៗ​អស់​ទៅ​ហើយ ​មិន​អាច​មាន​នរណា​ប្រដេញ​ពួកគេ​បាន​ឡើយ​រដូវ​កាល​នេះ។

ផ្ទុយ​ទៅ​វិញ Carragher ​ដែល​ជា​ពិធី​ករ​ទូរទស្សន៍​និង​ជា​អតីត​កីឡាករ Liverpool ​ផង​ដែរ​នោះ ​យល់​ឃើញ​ថា​លុយ​មិន​មែន​ជា​ផ្នែក​សំខាន់​ធ្វើ​ឱ្យ Man City ​ជោគជ័យ​ឡើយ។ ផ្ទុយ​ទៅ​វិញ ចិត្ត​សាស្ត្រ​របស់​លោក Pep ​ជា​កត្ដា​សំខាន់​បំផុត។ ប្រសិន​បើ​យក​លោក Pep ​ទៅ​ដឹក​នាំ​ក្រុម Man Utd ​នោះ​ពួកគេ​ក៏​អាច​លើក​ពាន​បាន​ដែរ​រដូវ​កាល​នេះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ