គ្រូ Spurs ​បញ្ជាក់​ជា​ថ្មី Harry Kane ​មិន​មែន​សម្រាប់​លក់​ទេ

  • 2017-12-30 03:06:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pochettino ​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Harry Kane ​មិនមែន​សម្រាប់​លក់​ចេញ​នៅ​ខែ​មករា​ខាង​មុខ​នេះ​ទេ បើ​ទោះ​ជា​ក្លឹប Real Madrid ​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​បាន​ក៏​ដោយ។

ក្រោយ​ពី​ស៊ុត​បាន​៣​គ្រាប់​កាល​ពី​ប៉ុន្មាន​មុន ​និង​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​ឆ្នាំ​២០១៧​នេះ ​Kane ​បាន​ក្លាយ​ជា​គោលដៅ​ធំ​សម្រាប់​ក្រុម Real Madrid ​ដើម្បី​ជំនួស​តំណែង Karim Benzema ។ លោក Perez ​ប្រធាន​ក្លឹប Real ​នឹង​ធ្វើ​ការ​ដាក់​ដេញ​ថ្លៃ​ខ្សែ​ប្រយុទ្ធ​ម្នាក់​នេះ​នៅ​ខែ​មករា ​ជាមួយ​តម្លៃ​ខ្លួន​ខ្ពស់​មួយ ប៉ុន្តែ​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ។

ទន្ទឹម​គ្នា​នោះ​ដែរ​លោក Pochettino ​បែរ​ជា​និយាយ​បិទ​ទី​ផ្សារ​ទិញ​ដូរ​តែ​ម្ដង ​ដោយ​លោក​បញ្ជាក់​ថា​នឹង​មិន​ទទួល​សំណើ​ពី​ក្លឹប​ណា​ឡើយ ព្រោះ​កីឡាករ​របស់​​ខ្លួន​កំពុង​ពេញ​ចិត្ត​នឹង​ការ​ជួយ​ក្រុម​បន្ដ​ទៀត។ "អ្នក​គ្រប់​គ្នា​អាច​និយាយ​បាន​តាម​ចិត្ត ប៉ុន្តែ​វា​មិន​អាច​កើត​មាន​បាន​ឡើយ។ យើង​មិន​មាន​បំណង​ចង់​លក់​ខ្សែ​ប្រយុទ្ធ​របស់​យើង​ទេ”។

បើក​ឆាក​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ខែ​មករា ​ក្រុម Liverpool ​បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​មួយ​ភ្លាម ដោយ​ចុះ​កុងត្រា​យក​ខ្សែ​ការពារ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត Van Dijk ​ក្នុង​តម្លៃ​៨៥​លាន​អឺរ៉ូ​ពី Southampton ។ ស្រប​ពេល​ដែល​ក្លឹប​មួយ​ចំនួន​ទៀត ហាក់​ដូចជា​មិន​ទាន់​មាន​នរណា​ចេញ​មុខ​ប្រកាស​ទិញ​កីឡាករ​ថ្មី​បាន​នៅ​ឡើយ​ទេ៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ មុន្នីរម្យ