សាទរ! ស៊ូ យ៉ាទី សង្គ្រោះ​បាល់​ចុង​ក្រោយជួយ បឹងកេត​ឈ្នះ​ជើង​ឯក​លីគ​២០១៧​

  • 2017-12-30 14:54:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​បឹងកេត​បាន​ឈ្នះ​ជើង​ឯក​​ពាន​រង្វាន់​​ជម្រើស​ជាតិ​ជាតិ​ ឬ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ឆ្នាំ​២០១៧​ បន្ទាប់​ពី​ឈ្នះ​ក្រុម​​ក្រសួង​ការពារ​ជាតិ​ដោយ​លទ្ធផល​ ()​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ពហុកីឡដ្ឋាន​ជាតិ​​ល្ងាច​​ថ្ងៃ​សៅរ៍​ ទី​៣០ ខែ​ធ្នូ​នេះ។

ការ​ប្រកួត​វគ្គ​ទី​១​ បឹងកេត​បាន​ទម្លាយ​សំណាញ់​ទី​របស់​ក្រសួង​ការពារ​ជាតិ​បាន​១​​គ្រាប់​នៅ​នាទី​១៤ដោយ​​កីឡាករ​ខ្សែ​ការពារ សុខ សុវណ្ណ ​ដើម្បី​នាំ​មុខ​ ១-០ រហូត​ចប់​វគ្គ​ទី​១​។ ចំពោះ​ក្រសួង​ការពារ​ជាតិ​បាន​ព្យាយាម​វាយ​សម្រុក​ និង​​មាន​ឱកាស​ជា​ច្រើន​ជា​ដែរ​ ប៉ុន្តែ​គ្មាន​សំណាង​សម្រាប់​៤៥​នាទី​បំបូង​នេះ។

វគ្គ​ទី​២ ក្រសួង​ការពារ​ជាតិ​បាន​តាម​ស្មើ​ ១-១ នៅ​​នាទី​ទី៦៥​ដោយ​កីឡាករ​រ៉េ​ខាង​ជើង Kim Myong-Hun បន្ទាប់​ពី​វាយ​សម្រុក​ឥត​ឈប់​ឈរ​។ ក្រោយ​​​ពេល​គ្រាប់​បាល់​ស្មើ​គ្នា​ ១-១ ក្រុម​ទាំង​ពីរ​​បាន​ចាប់​ផ្តើម​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​​មាន​ឱកាស​ល្អ​ដូច​គ្នា​ ប៉ុន្តែ​​មិន​អាច​រក​គ្រាប់​បាល់​បន្ថែម​បាន​ទេ។ ចប់​៩០+៥ ​លទ្ធផល ១-១ ដែល​តម្រូវ​​ថែម​ម៉ោង​១៥​នាទី​ពីរ​ដង។

សម្រាប់​ការ​ប្រកួត​១៥​នាទី​ពីរ​ដង

ក្រុម​ជយលាភី

  • ក្រុម​ជើងឯក៖ ទទួល​បាន​ពាន មេដាយ​មាស និង​ប្រាក់​រង្វាន់​៦០​លាន​រៀល

  • ក្រុម​ជើងឯក​រង៖ ទទួល​បាន​មេដាយ​ប្រាក់ និង​ប្រាក់​រង្វាន់​៤៦​លាន​រៀល​

  • ក្រុម​លេខ​៣៖ ទទួល​បានមេដាយ​សំរឹទ្ធ និង​ប្រាក់​រង្វាន់​៣៦​លាន​រៀល

  • ក្រុម​លេខ​៤៖ ទទួល​បាន​

ក្រុម​បឹងកេត
ក្រុម​ក្រសួងការពារ​ជាតិ

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម