ឃើញ​រូបភាព​ទាំងនេះ​ហើយ ខ្លោច​ចិត្ត​អាណិត​ឆ្កែ មុន​គេ​យក​ទៅ​ធ្វើ​ម្ហូប

  • 2017-12-31 04:52:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​សុនក​ ក​ជាប់ច្រវ៉ាក់ មុន​គេ​​សំពង​ក្បាលនឹង​ញញួរ ស្លការី លក់​១​ចាន​ជិត ២,៥ ដុល្លារ​ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវ​បាន​កាសែត​ដ៏​ល្បី​របស់​អង់គ្លេស The Mirror ចុះ​ផ្សាយ​​ថ្មីៗ​នេះ ដោយ​បាន​ពណ៌នា ថា​ជា​ទង្វើ​ដ៏​ព្រៃ​ផ្សៃ។

រូបភាព​ទាំង​នេះ ត្រូវ​បាន​អ្នកកាសែត​ឈ្មោះ Eko Siswono Toyudho ថត​នៅ​ក្នុង​ភោជនីយដ្ឋាន​សាច់​ឆ្កែ​មួយ​កន្លែង​នៅ​ទីក្រុង​ហ្សាកាតា។ Eko និយាយ​ថា មូលហេតុ​ដែល​លោក​អាចចូល​កន្លែង​ធ្វើ​ឆ្កែ​បាន ព្រោះ​ម្ចាស់​ហាង​ជា​មិត្ត​ជិតស្និទ្ធ​របស់​លោក ហើយ​គេ​អនុញ្ញាត​ឲ្យ​លោក​ថតរូប។

ឆ្កែ​ទាំង​នោះ គេ​ឲ្យ​ស៊ី​បាយ​ដូច​មនុស្ស និង ស៊ី​បន្លែ​មុន​​យក​ពួកវា​ទៅ​ធ្វើ

រូប​ទាំង​នេះ​លោក​ថត​បាន​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥ ប៉ុន្តែ​លោក​ទើប​ដាច់​ចិត្ត​បញ្ចេញ ដោយ​សារ​ទ្រាំ​មិន​បាន​នឹង​រូបភាព​តក់ស្លុត​ទាំងនោះ។

ក្នុង​រូបភាព ឆ្កែ​ជាប់​ច្រវ៉ាក់​នៅ​នឹង​ក រូបភាព​មួយ​ទៀត បង្ហាញ​ពី​ក្បាល​ឆ្កែ​​ដែល​គេ​សំពង​នឹង​ញញួរ​​ហូរ​ឈាម​គួរ​ឲ្យ​អណោចអធម៌ និង រូប​សាច់ឆ្កែ​ចិញ្រាំ​ស្លការី។ Eko ដែល​បាន​ឃើញ​ហេតុការណ៍​នោះ​បាន​រៀបរាប់​ថា ឆ្កែ​ទាំង​នោះ គេ​ឲ្យ​ស៊ី​បាយ​ដូច​មនុស្ស និង ស៊ី​បន្លែ​មុន​​យក​ពួកវា​ទៅ​ធ្វើ។ ឆ្កែ​ពី​៣ ទៅ ៦ ក្បាល​គេ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​គ្រាន់​តែ​កន្លែង​នោះ​មួយ។

គេ​ជឿ​ថាប្រជាជន​ឥណ្ឌូនេស៊ី​ប្រមាណ ៧% (ឬ ១៨,៣ លាន​នាក់​) បរិភោគ​សាច់​ឆ្កែ ដែល​នេះ​អាច​ជា​ការ​គម្រាម​កំហែង​ដល់​ការ​ឆ្លង​នៃ​ជំងឺ​​ឆ្កែ​ឆ្កួត។ ប្រភព​ខាង​លើ​បន្ត៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី