Chelsea ហក់​ឡើង​លេខ​២​ ឯ Mau Utd ធ្លាក់​ទៅ​លេខ​៣​វិញ​​ ក្រោយ​ស្មើ​ជា​ថ្មី

  • 2017-12-31 02:33:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​កាន់កាប់​តំណែង​លេខ​២​តាំង​ពី​ដើម​រដូវ​កាល​ពេល​នេះ​ក្លឹប Manchester United បាន​ធ្លាក់​មក​ចំណាត់​ថ្នាក់​លេខ​​៣​ ក្រោយ​ស្មើ​ជាមួយ Southampton ខណៈ Chelsea ឡើង​ទៅ​លេខ២​បន្ទាប់​ពី​ឈ្នះ​ជោកជាំ​លើ​ក្លឹប Stoke City។

នេះ​ជា​ការ​ប្រកួត​ស្មើ​លើក​ទី​៣​ជាប់​គ្នា​ហើយ​សម្រាប់​ក្រុម​លោក José Mourinho ដោយ​ពី​សប្ដាហ៍​មុន​លេង​ស្មើ​ជាមួយ Burmley និង Leicester City​ យ៉ាង​ត្រដាបត្រដួស។ ចំណែក​តោ​ខៀវ​យប់​មិញ​ជោគជ័យ​ខ្លាំង​មែនទែន បាន​បំបាក់​ Stoke ដល់​ទៅ​៥-០។ គ្រាប់​ទាំង​​អស់​សម្រេច​ដោយ​កីឡាករ​៥​នាក់​ផ្សេង​​គ្នា​មាន​ដូច​ជា៖ Antonio Ruedige, Danny Drinkwater, Pedro Rodriguez, Willian និង Davide Zappacosta។

ក្រុម​ខ្លាំង​មួយ​ទៀត Liverpool បាន​យក​ឈ្នះ Leicester City​ ក្នុង​លទ្ធផល​ ២-១។ Jamie Vardy ជា​អ្នក​សម្រេច​គ្រាប់​បាល់​​ទី​មួយ​ឲ្យ ​Leicester City មុន​ពេល Mohamed Salah ដាក់​ពីរ​គ្រាប់​សង​វិញ​រក​ជ័យជម្នះ​ឲ្យ​ហង្សក្រហម៕

​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម