ឡូយ​មែន! #Iamoriginal ប្រមូលផ្តុំសុទ្ធតែជើងខ្លាំងខាងផ្នែកនិពន្ធតន្ត្រីដែលមិនចម្លងពីគេ

  • 2017-12-31 07:39:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មូល​និ​ធិ​តន្រ្តី​ដំបូង​គេ​នៅ​កម្ពុជា​ #Iamoriginal បាន​លើក​ស្ទួយ​សិល្បករ​តន្រ្តីករ​ និង​តារា​ចម្រៀង​ ដែល​មាន​ស្នាដៃ​ថ្មី​ៗ​ ប្លែក​ៗ​ និង​មិន​ចម្លង​គេ​ឱ្យ​បង្កើត​បាន​ជា​អាល់ប៊ុម​បទ​ចម្រៀង​ថ្មី​ ១០​បទ​ពិសេសៗ​ រៀប​រាប់​ពី​អារម្មណ៍​ពិត​ ទាក់​ទង​នឹង​ជីវិត​ពិត​ និង​បង្ហាញ​ពី​រូប​ភាព​សង្គម​។

តារា​ចម្រៀង​ Original Song

#Iamoriginal Season1 នេះ​ប្រមូល​ផ្តុំ​តារា​ចម្រៀង​ Original Song បាន ១៣ រូប ចូល​រួម​ជាមួយ​គ្នា​ បង្កើត​បទ​ចម្រៀង​ថ្មី​ ដែល​មាន​ដូច​ជា​ លោក P-Sand, Ma Chanpanha, Van Chesda, Sai, Sivping Chong, កញ្ញា Nikki Nikki, ADDA Angel, Keo Sophia, Run Syra, និង Small World Small Band ក្រុមតូច ដែល​មាន​សមាជិក​ ៤នាក់ ដែល​អ្ន​ក​ទាំង​ ១៣​រូប​ធ្លាប់​ជា​តារាចម្រៀង​ ដោយ​ឡែកៗពី​គ្នា ​និង​មិន​មាន​ធនធាន​ ឬ​ការ​ឧបត្ថម្ភ​ ណាមួយ​ដើម្បី​ផលិត​ចម្រៀង​ឡើយ​កាល​ពី​មុន​ដំបូង​។

តារា​ចម្រៀង​ Original Song

លោក P-Sand ក៏​ដូច​ជា Sai បាន​ឆ្លើយ​ប្រាប់​អ្នក​សារ​ពត៌មាន​ថា​ដោយ​ក្តី ​ស្រលាញ់​ និង​ការ​ចង់​ឃើញ​វិស័យ​តន្រ្តី​ និង​ចម្រៀង​នៅក្នុង​ស្រុក​ខ្មែរ​ មាន​បទ​ដ្ឋាន​ជាតិ​មួយ​ ដែល​អាច​ធ្វើ​ឱ្យ​បរទេស​ស្គាល់​ថា​ជំនាន នេះ​ក៏​មាន​យុវជន​ ផលិត​ចម្រៀង​ និង​តន្រ្តី​ថ្មី​តាម​សម័យ​កាល​ ដែល​មិន​ចម្លង​ និង​មាន​មោទន​ភាព​ជាតិ​ ទើប​ក្រុម #Iamoriginal ត្រូវ​បាន​បង្កើត​ឡើង​។

លោក P-Sand និង Sai

លោក ហង្ស សុខារ៉ូ អ្នក​គ្រប់​គ្រង​គម្រោង​ #Iamoriginal បាន​បញ្ជាក់​ទៀត​ថា ការផលិតចម្រៀងរបស់តារា Original Song ទាំងនេះគឺកើតចេះពីបេះដូង និងឆន្ទៈរបស់ពួកគាត់ ហើយ ពួកគាត់​ក៏មិន​ទទួល​បាន​កម្រៃ​ឡើយ​ពីការ​បង្កើត​ចម្រៀង​ ដែល​មាន​ទំនុក​ថ្មី​ប្លែកៗ​ទាំង​នេះ ​ហើយ​ក៏មិ​ន​តម្រូ​វ​តាម​ទីផ្សារ​ដែរ​ តែ​តម្រូវ​តាម​ទេព​កោសល្យ​ និង​ទស្សនៈ​របស់​ពួក​គាត់​ ហើយ​ដែល​ពិសេស​នោះបទ​ចម្រៀង​ទាំង​អស់​សុទ្ធ​សឹង​បង្កប់​ដោយ​សារ​អប់រំ ​និង​អត្ថន័យ​ជក់​ចិត្ត​ និង​មាន​ខ្លឹម​សារ ចូលរួម​ក្នុង​ការ​លើក​កម្ពុស់​កិត្ត​យស​សង្គម​ និង​លើក​ទឹក​ចិត្ត​ដល់​យុវវ័យ​សម័យ​ថ្មី​ឱ្យ​ស្វែង​យល់​ពីខ្លួន​ឯង​។

លោក ហង្ស សុខារ៉ូ

តាមរយៈ លោក ហង្ស សុខារ៉ូ អ្នកគ្រប់គ្រងគម្រោង #Iamoriginal បានបន្តថា ចុងឆ្នាំ ២០១៧ នេះ ជាការសម្ភោធ អាល់ប៊ុម #Iamoriginal Stronger Together ហើយក៏ជាការបញ្ចប់ Season 1 នៃកម្មវិធី #Iamoriginal ដែរ។ តែគម្រោងឆ្នាំថ្មី #Iamoriginal Season2 ប្រាកដជាកាន់តែថ្មី កាន់តែពិសេស សម្រាប់ប្រិយមិត្តអ្នកគាំទ្រសិល្បៈចម្រៀងដែលមិនចម្លងពីគេ៕

អត្ថបទ៖ Sunny