ទីផ្សារ​ដោះ​ដូរ​បើក​ភ្លាម Atletico បង្ហាញ​មុខ​ Costa ភ្លែត​

  • 2018-01-01 03:04:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Diego Costa បាន​ផ្ទេរ​ជា​ផ្លូវ​ការ​ទៅ​កាន់​ទ្រនំ​ចាស់​ Atletico Madrid បន្ទាប់​ពី​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​នៅ​ខែ​មករា​។

Costa

ខ្សែ​ប្រយុទ្ធ​ដើម​កំណើត​ប្រេស៊ីល​ សញ្ជាតិ​អេស្ប៉ាញ​មាន​បញ្ហា​ជាមួយ​គ្រូ​បង្វឹក​នៅ​ Chelsea ហើយ​សម្រេច​ចិត្ត​ចាកចេញ​តាំង​ពី​ដើម​រដូវ​កាល​តែ​ដោយ​សារ Atletico ជាប់​បម្រាម​មិន​ឲ្យ​ទិញ​កីឡាករ​ទើប​ត្រូវ​ចាំ​រហូត​ដល់​ពេល​នេះ។​

Costa បាន​​ជា​កីឡាករ​ពេញ​សិទ្ធ​របស់​ក្រុម​លោក Diego Simeone មាន​ន័យ​ថា​រូប​គេ​អាច​លេង​គ្រប់​ការ​ប្រកួត​របស់​ Atletico ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ រាប់​ទាំង​ប្រកួត​ King's cup ទល់​ Lleida Esportiu នៅ​ថ្ងៃ​ពុធ​ផង​ តែ​យ៉ាង​ណា​មិន​ទាន់​ដឹង​ថា​គ្រូ​បង្វឹក​សម្រេច​ចិត្ត​ដាក់​រូប​គេ​ឲ្យ​លេង​ឬ​អត់​ទេ។

នៅ​ថ្ងៃ​បង្ហាញ​ខ្លួន​​ កីឡាករ​ដែល​លេង​ឲ្យ​ Atletico លើក​ទី​មួយ​ពី​ឆ្នាំ​ ២០១០ ដល់​២០១៤​ បាន​បង្វឹក​ជាមួយ​ក្រុម​លើក​ដំបូង​ ចំពោះ​មុខ​អ្នក​គាំទ្រ​ប្រមាណ​ ២​ម៉ឺន​នាក់​៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី