ចូល​ឆ្នាំ​ថ្មីភ្លាម ធ្លាយរូប G-Dragon លួច​​ណាត់​​ស្ងាត់ៗជាមួយ​អតីតសមាជិក​ After School ភ្លែត

  • 2018-01-01 02:42:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ធ្លាប់ទទួល​ព័ត៌មាន​ថា​ G-Dragon និង​តារា​ស្រី​ Joo Yeon មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​ មហាជន​ជា​ច្រើន​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទ្វេ​ដង​ចំពោះ​តារា​ទាំង​ ២។

ជាក់ស្ដែង​ ព័ត៌មាន​ស្នេហា​រវាង​មេក្រុម​ BIGBANG និង​តារា​ស្រី​ស្រស់​សោភា​ Joo Yeon ផ្ទុះ​ឡើង​ម្ដង​មក​ហើយ​ កាល​ពី​អំឡុង​ខែ​វិច្ឆិកា។ ពេល​នោះ​ដែរ​ ក្រោយ​ពេល​ដឹង​ដំណឹង​នេះ​ ខាង​ផលិតកម្ម​ទាំង​ ២​ មិន​បាន​បដិសេធ​ឡើយ​ គ្រាន់​តែ​បញ្ជាក់​ថា​ នេះ​ជា​រឿង​បុគ្គល​ដូចនេះ​ ផលិតកម្ម​គ្មាន​សិទ្ធិ​ហាមឃាត់​ ឫ​ចេះ​ដឹង​ឡើយ។

ដោយឡែក​ នៅ​ដើមឆ្នាំ ២០១៨ នេះ​ វិបសាយ​ Dispatch បាន​បង្ហាញ​រូបភាព​មួយ​ចំនួន​ របស់​តារា​ប្រុស​ស្រី ២​រូបដែល​ប្រម៉ាញ់​​បាន។ តារា​ទាំង​ ២​គ្មាន​អ្នកណា​ក្រៅ​ពី​ G-Dragon និង​ Joo Yeon ឡើយ។

តាម​រូបភាព​ទាំង​នោះ​ វិបសាយ​ដដែល​បាន​បញ្ជាក់​ថា​ អ្នក​ទាំង​ ២​បាន​លួច​ណាត់​គ្នា​ស្ងាត់ៗ​នៅ​កោះ​ Jeju។ ពួកគេ​បាន​ធ្វើ​ដំណើរ​ ដោយ​ជិះ​យន្ដហោះ​ផ្សេង​គ្នា ប៉ុន្តែ​មក​ជុំ​គ្នា​នៅ​លើ​កោះ​តែម្ដង។ ក្នុង​ដំោះរ​នោះ​ដែរ​ តារា​ស្រី​ អតីត​សមាជិក​ក្រុម​ After School រូប​នេះ​មាន​ការ​អម​ដំណើរ​ដោយ​អ្នក​ចាត់​ចែង​របស់​ G-Dragon។

សកម្មភាព​ទាំង​នេះ​ រឹត​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភាគ​ច្រើន​ផ្ដោត​ការ​សង្ស័យ​កាន់​តែ​ខ្លាំង​ ពី​ទំនាក់ទំនង​ស៊ី​ជម្រៅ​ខុស​ពី​មិត្ត​ធម្មតា​ របស់​ អ្នក​ទាំង​ ២​ ថែម​ទៀត៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី