iPhone ​ជា​ផលិត​ផលបច្ចេកវិទ្យា​លក់​ដាច់​ជាង​គេ​​ប្រចាំ​ឆ្នាំ​ ២០១៧​

  • 2018-01-01 03:44:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុមហ៊ុន​ស្រាវជ្រាវ​មួយ​ឈ្មោះ​ GBH Insights បាន​​បញ្ចេញ​​ទិន្នន័យ​ថ្មី​ ដែល​បង្ហាញ​ថា​ iPhone ជា​ផលិតផល​បច្ចេកវិទ្យា​ដែល​លក់​ដាច់​​បាន​ច្រើន​ជាង​គេ​នៅ​ឆ្នាំ​ ២០១៧ នេះ។

តាម​ទិន្នន័យ​បង្ហាញ​ថា​នៅ​ឆ្នាំ​ ២០១៧ មាន​​ iPhone ​សរុប​ ២៣៣ លាន​គ្រឿង​ដែល​បាន​លក់​​ចេញ​ទៅ​លើ​ទីផ្សារ។ ចំណាត់​ថ្នាក់​លេខ​ពីរ​បាន​ទៅ​លើ​ Galaxy S8 និង Galaxy Note 8 ដែល​លក់​បាន​ ៣៣ គ្រឿង តាម​ពី​ក្រោយ​ដោយ​ Amazon Echo Dot លក់​បាន​ ២៤ លាន​គ្រឿង។ Apple Watch ឈរ​នៅ​លេខ​ ៤ លក់​បាន​ ២០ លាន​គ្រឿង​ និង លេខ​ ៥ បាន​ទៅ​លើ​ Nintendo Switch លក់​បាន​ ១៥ លាន​គ្រឿង។

GBH Insights និយាយ​ថា​ iPhone នឹង​អាច​គ្រង​តំណែង​កំពូល​នេះ​បន្ត​ទៀត​នៅ​ឆ្នាំ​ ២០១៨ ដោយ​សារ​អ្នក​ប្រើ​ iPhone ភាគ​ច្រើន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្ដូរ​​ប្រើ​ iPhone ថ្មី​នៅ​ឆ្នាំ​ក្រោយ។ ដោយ​ឡែក​ អ្នក​វិភាគ​ឈ្មោះ​ Patrick Moorhead របស់​ក្រុមហ៊ុន​ Moorhead Insights រំពឹង​ថា​ Apple នឹង​ទម្លាក់​តម្លៃ​ម៉ូដែល​ iPhone ជា​ច្រើន​ ​លើក​លែង​តែ​ iPhone X។

បញ្ជាក់​ថា​កាល​ពី​ឆ្នាំ​មុនៗ​ iPhone ក៏​បាន​ជាប់​ជា​ផលិតផល​បច្ចេកវិទ្យា​លក់​​បាន​ច្រើន​បំផុត​ដោយ​នៅ​ឆ្នាំ​ ២០១៥ លក់​បាន​ ២៣០ លាន​គ្រឿង​ និង​ ២០១៦ លក់​បាន​ ២១១ លាន​គ្រឿង៕​​​​​

ប្រភព៖ USAtoday   ប្រែ​សម្រួល៖ សុខហេង