អស្ចារ្យ! វីដេអូ បង្ហាញពី​ជើងខ្លាំង​ខ្មែរ ធឿន ធារ៉ា វាយ​ថៃ​ឲ្យ​សន្លប់​ធំ នៅ​ទឹក​ទី ២

  • 2018-01-01 04:00:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើងខ្លាំងខ្មែរ ធឿន ធារ៉ា បាន​វាយ​កីឡាករ​ថៃ ណាំខះបួន គៀតណាវី ឲ្យ​សន្លប់​ធំ​ នៅ​ទឹក​ទី ២ កាល​ពី​យប់​ថ្ងៃ​ទី ៣១ ខែ​ធ្នូ​។

វីដេអូ ៥:៣៨ នាទី ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ឃើញ​ថា កីឡាករ​ ធឿន ធារ៉ា ធ្វើ​បាន​យ៉ាងល្អ នៅ​គ្រា​ដែល​កីឡាករ​ថៃ លើក​ជើង​ទាត់ តែ​ធារ៉ា បាន​ចាប់​ជាប់ និង​រុញបង្វិល​បន្ដិច ឲ្យ​ផ្លែកែង​ យ៉ាង​អស្ចារ្យ ដែល​ធ្វើ​ឲ្យ​ដៃគូប្រកួត​ ដេកស្ដូកស្ដឹង​ នៅ​នឹង​កន្លែង។

ការ​វាយ​ឲ្យ​កីឡាករ​ថៃ​សន្លប់​ធំបែប​នេះ ធឿន ធារ៉ា កាន់តែ​មាន​ប្រជាប្រិយភាពខ្លួន និង​ បង្ហាញ​ពី​គុនខ្មែរ​ឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់តែ​ច្បាស់។

តោះ! ទស្សនាវីដេអូ​ខាង​ក្រោម​នេះ៖

វីដេអូ​មាន​រយៈពេល ៥:៣៨នាទី តែធឿន ធារ៉ា វាយ​ដៃគូឲ្យ​សន្លប់​ដោយ​ប្រើ​ផ្លែកែង នៅ​នាទី ៤:៤៨

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី