ចេញ​ហើយ «គម្រោង​ការ​សម្ងាត់ ២០៣៥» ធានា​ជក់​ចិត្ត​ម៉ង!

  • 2018-01-02 04:06:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វគ្គ បន្ទប់​គ្មាន​ពន្លឺ  

មនុស្ស​យើង​តែងតែ​ប្រឹង​ប្រើ​ត្រចៀក​ផ្ទៀង​ស្ដាប់​ខ្លាំង​ជាង​មុន​ទ្វេ​ដង នៅ​ពេល​ដែល​ភ្នែក​មិន​អាច​ប្រើ​ការ​បាន។  បន្ទប់​នេះ​ងងឹត​ពេក​ហើយ។  ចំណែក​សេចក្ដី​សង្ស័យ និង​ការ​ភ័យ​ខ្លាច​កើន​ឡើង​ជា​លំដាប់។ 

«ខ្ញុំ​សួរ​ថា​អ្នក​ណា?» 

បេះ​ដូង​នាង លោត​ញាប់​កញ្ជ្រោល ធ្វើ​ឲ្យ​សំឡេង​នាង​ដែល​លាន់​ចេញ​មក ញាប់​ញ័រ​ស្ទើរ​បញ្ចប់​ឃ្លា​សំណួរ​មិន​ចង់​បាន​ទាល់​តែ​សោះ។  នារី​នេះ ជា​កុលធីតា​នៃ​គ្រួសារ​មាន​អំណាច។  នាង​ជា​មនុស្ស​មិន​ដែល​ខ្លាច​អ្នក​ណា​តាំង​ពី​ដើម​រៀង​មក ព្រោះ​ថា​ឪពុក​នាង​តែង​តែ​ជា​វីរបុរស​ដែល​នៅ​ពី​ក្រោយ​នាង មិន​ថា​នាង​ធ្វើ​បាប​អ្នក​ណា ឬ​បំពាន​លើ​អ្នក​ណា នាង​តែង​តែ​ជា​ភាគី​ខាង«ឈ្នះ»។  ប៉ុន្តែ​នៅ​ពេល​នេះ អង្គរក្ស​ដៃ​រហ័ស​ទាំងឡាយ បាត់​ស្រមោល មិន​ឮ​សូម្បី​តែ​ស្នូរ​ដង្ហើម​មួយ​នៅ​ក្បែរ​ៗ​នេះ។ 

«បន្ទប់​ងងឹត​ប៉ុន​ណា នៅ​យូរ​ៗ​ទៅ​គង់​តែ អាច​សម្គាល់ ឃើញ​ទ្រង់ទ្រាយ​ខ្លះ ចុះ​ម៉េច​ក៏​កន្លែង​នរក​នេះ នៅ​យូរ​ទៅ កាន់​តែ​ផ្សារ​ភ្នែក សម្គាល់​ទិស​តំបន់​មិន​ឃើញ?» 

នាង​គិត​ទាំង​ក្ដៅ​ក្រហល់​ក្រហាយ​ក្នុង​អារម្មណ៍។   ទោះ​បី​ជា​យ៉ាងណា រឿងរ៉ាវ​នៃ​ពពួក​ព្រាយ​បិសាច​ដែល​តែងតែ​មាន​អំណាច​លើ​ការ​គិត​របស់​នារី​ទាំង​ឡាយ ​នៅ​តែ​ពុំ​មែន​ជា​ប្រធាន​បទ​សម្រាប់​នាង​គិត​ក្នុង​ពេល​នេះ​ឡើយ។ អ្នក​ដែល​នៅ​ពី​ក្រោយ​ការ​ចាប់​បង្ខាំង​នេះ […]

ចូល​អាន​បន្ត


ចូល​ទៅ​កាន់​ផេក​ហ្វេសប៊ុក​របស់​ប្រលោមលោកsabay ចុច​ត្រង់​នេះ

របៀប​ងាយៗ​ដើម្បី​អាន​ប្រលោម​លោក​sabay ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ ios ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ Android ចុច​ត្រង់​នេះ

អត្ថបទ៖ Chhai Yarith