មើល​ប្រាក់​រង្វាន់​ Tiger Street Football Festival 2018 ច្រើន​​សន្ធឹកសន្ធាប់​

  • 2018-01-09 01:47:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ដ៏​ធំ​ Tiger Street Football Festival 2018 ​ នឹង​ចាប់​ដំណើរ​ការ​ប្រកួត​ពី​ថ្ងៃ​ទី​២០ ខែ​មករា ដល់​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៨​ទើប​ចប់ ។

ប្រាក់​រង្វាន់​ជើងឯក​​ទូទាំង​ប្រទេស​​កាល​ពី​ឆ្នាំ​២០១៧

ឆ្នាំ​នេះ​កាន់​តែ​រីក​ធំ​ជាង​មុន​ដោយ​មណ្ឌល​បាន​កើត​ឡើង​រហូត​ដល់​៨​ឯណោះ​គឺ​​ទី​១​មណ្ឌល​ខេត្ត​កណ្ដាល​ ​មណ្ឌល​​ក្រុង​ប៉ោយប៉ែត​ មណ្ឌល​ខេត្ត​កំពង់ស្ពឺ មណ្ឌល​ខេត្ត​ព្រះសីហនុ​ មណ្ឌល​ខេត្ត​កំពង់ចាម មណ្ឌល​ខេត្ត​បាត់​ដំបង មណ្ឌល​ខេត្ត​សៀម​រាប និង​មណ្ឌល​​ភ្នំពេញ។ មណ្ឌល​ទាំង​អស់​នេះ​នឹង​ជ្រើស​រើស​យក​ក្រុម​ចំនួន​​៥០​ក្រុម​ដើម្បី​ឡើង​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​ដណ្តើម​ជើង​ឯក​ដែល​មាន​ប្រាក់​រង្វាន់​ធំ។

​ពាន​រង្វាន់​ Tiger Street Football Festival 2018 ប្រាក់​រង្វាន់​ត្រូវ​បាន​បែង​ចែក​ដូច​ខាង​ក្រោម៖

ប្រាក់​រង្វាន់​ជើង​ឯក​តាម​តំបន់​ (ខេត្ត​កណ្ដាល ក្រុង​ប៉ោយប៉ែត​ និង​កំពង់ស្ពឺ​)

  • ក្រុម​លេខ​១៖ ១០០០​ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៧០០​ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ៣៥០​ដុល្លារ​​អាមេរិក​

  • ក្រុម​លេខ​៤៖ ១៥០​ដុល្លារ​អាមេរិក

ប្រាក់​រង្វាន់​ជើង​ឯក​តាម​តំបន់​ (ខេត្ត​សៀមរាប​ បាត់ដំបង​ ព្រះសីហនុ​ កំពង់ចាម​ និង​ភ្នំពេញ)

  • ក្រុម​លេខ​៖ ១៥០០​ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ១០០០​ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ៥០០​ដុល្លារ​​អាមេរិក​

  • ក្រុម​លេខ​៤៖ ២០០​ដុល្លារ​អាមេរិក

​ប្រាក់​រង្វាន់​ជើង​ឯក​ទូទាំង​ប្រទេស​

  • ក្រុម​លេខ​១៖ ១៥០០០​ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥០០០​ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២៥០០​ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៤៖ ១០០០​ដុល្លារ​អាមេរិក

ដូច្នេះ​ប្រាក់​រង្វាន់​សម្រាប់​ការ​ប្រកួត​ Tiger Street Football Festival 2018 ​ដែល​រួម​មាន​ទាំង​ផលិតផល​ស្រាបៀរ​ថៃហ្គ័រ​ ពាន​រង្វាន់​ និង​មេដាយ​ផង​នោះ​គឺ​សរុប​ជា​ ទឹក​ប្រាក់​ចំនួន​៥០០០០​ដុល្លារ​អាមេរិក ។​

រូបថត​ប្រាក់​រង្វាន់​លេខ​១​តាម​ខេត្ត​កាល​ពី​ឆ្នាំ​២០១៧

ទាញ​យក​ពាក្យ​ចូល​រួម​ប្រកួត សូម​ចុចTiger Street Football Festival 2018

អត្ថបទ៖ ជាន ចាន់រ៉ា