Neymar ឈ្នះ​ពាន​ Samba d'Or លើក​ទី​៣​ក្រោយ​មាន​ពិន្ទុ​វ៉ា​ដាច់​ Coutinho

  • 2018-01-02 04:07:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar បាន​ឈ្នះ​ពាន​ Samba d'Or ប្រចាំ​ឆ្នាំ​២០១៧​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ ក្រោយ​មាន​សំឡេង​បោះ​ឆ្នោត​គាំទ្រ​ ២៧,៧% យក​ឈ្នះ​ Coutinho ដែល​ទទួល​បាន​ត្រឹម​ ១៦,៦៤%​។

Neymar

នេះ​គឺ​ជា​ការ​ឈ្នះ​ពាន​លើក​ទី​៣​ ​របស់​ខ្សែ​ប្រយុទ្ធ​ Paris Saint-Germain បន្ទាប់​ពី​រូប​គេ​ធ្លាប់​ឈ្នះ​កាល​ពី​ឆ្នាំ ២០១៤ និង​២០១៥ ហើយ​ចំនួន​នេះ​គឺ​ស្មើ​គ្នា​ជាមួយ​មិត្ត​រួម​ជាតិ និង​រួម​ក្រុម​​ Thiago Silva ដែល​ធ្លាប់​៣​ដង​ដែរ​កាល​ពី​ឆ្នាំ​ ២០១១,២០១២ និង​ ២០១៣។

​ពាន​ Samba Gold ឬ​ Samba d'Or បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៨​ដោយ​ក្រុមហ៊ុន Sambafoot សម្រាប់​ប្រគល់​ឲ្យ​កីឡាករ​ប្រេស៊ីល​ឆ្នើម​ដែល​ប្រកប​អាជីព​បាល់ទាត់​នៅ​ទ្វីប​អឺរ៉ុប។​ កីឡាករ​ដែល​ឈ្នះ​ពាន​នេះ​ដំបូង​គឺ វីរបុរស​ប្រេស៊ីល Kaka ហើយ​អ្នក​ឈ្នះ​កាល​ពី​ឆ្នាំ​មុន​គឺ Philippe Coutinho របស់​ Liverpool៕​

ប្រភព៖ Bleacherreport   អត្ថបទ៖ វិរ័ត្ន