សូមថែរក្សាសុខភាព! ទូទាំងប្រទេសកម្ពុជា នឹងធ្លាក់ភ្លៀងច្រើនថ្ងៃបំផុត

  • 2018-01-02 04:50:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម វិសម្ពាធ​មួយ បាន​កើត​ឡើង​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ហ្វីលីពីន និង​កំពុង​រំកិល​ខ្លួន​ចូល​សមុទ្រ​ចិន​ខាង​ត្បូង រួច​បន្ត​ដំណើរ​មក​ដល់​ដី​សណ្ដ​ទន្លេ​មេគង្គ។ លក្ខណៈ​បែប​នេះ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​អាកាស​ធាតុ​ប្រែប្រួល​ដូច​ខាង​ក្រោម​នេះ៖

ចាប់​ពី​ថ្ងៃ​ទី ០៥-០៩ ខែ​មករា ឆ្នាំ​២០១៨៖ មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​បង្គួរ​ស្ទើរ​ទូទាំង​ប្រទេស ជា​ពិសេស​តំបន់​ទំនាប​កណ្ដាល និង​តំបន់​មាត់​សមុទ្រ។

ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ថែ​រក្សា​សុខភាព​ឲ្យ​បាន​ខ្ជាប់​ខ្ជួន គួរ​មាន​អាវ​ភ្លៀង​ដាក់​តាម​ខ្លួន សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ត​ទាំង​ឡាយ៕

អត្ថបទ៖ វឌ្ឍនៈ