Mourinho ប្រតិកម្ម​នឹង Scholes ហើយ​ថា​ពូកែ​តែ​រឿង​​រិះគន់​​

  • 2018-01-02 08:28:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho បាន​ប្រតិកម្ម​តប​ទៅ​អតីត​ខ្សែ​បម្រើ​លោក​ Paul Scholes បន្ទាប់​ពី​​វីរបុរស​ Manchester United ​រិះ​គន់​លើ​ទម្រង់​លេង​របស់​ Paul Pogba។

Mourinho

ការ​វាយ​បក​ទៅ​ Scholes របស់​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​ បន្ទាប់​ពី​អ្នក​វិភាគ​រូប​នេះ​និយាយ​ថា Pogba មិន​មែន​​ជា​កីឡាករ​ដែល​អាច​ជួយ​ក្រុម​ឈ្នះ​ការ​ប្រកួត​ និង​មិន​សក្ដិសម​ជាមួយ​តម្លៃ​៩០​លាន​អឺរ៉ូ។ "Pogba មើល​ទៅ​មិន​មាំទាំ​សោះ​ ខ្ញុំ​​មិន​ដឹង​ថា​គេ​បាន​ហ្វឹក​ហាត់​ត្រឹម​ត្រូវ​ឬ​អត់"។

ក្រោយ​ឭ​ការ​លើក​ឡើង​ដូច្នោះ​​ Mourinho បាន​តប​វិញ​ថា​ ជំនាញ​តែ​ម្យ៉ាង​គត់​របស់​ Scholes គឺ​រិះគន់។ "ខ្ញុំ​មិន​គិត​ថា​ Scholes បញ្ចេញ​មតិ​ទេ តែ​បើ​ថា​រិះគន់​គឺ​ត្រូវ​ជាង។ គ្មាន​កីឡាករ​ណា​អស្ចារ្យ​ដូច​គាត់​ទេ។ គាត់​ធ្លាប់​ជា​កីឡាករ​ដ៏​អស្ចារ្យ​ ហើយ​យើង​ទាំង​អស់​គ្នា​មិន​អាច​ធ្វើ​ដូច​ឡើយ​។ ចំពោះ​ Pogba ពេល​ខ្លះ​គេ​លេង​ល្អ​បំផុត​, ពេល​ខ្លះ​ល្អ​តិចៗ​ និង​មាន​ពេល​ខ្លះ​គឺ​លេង​មិន​ល្អ​ ប៉ុន្តែ​គេ​ប្រឹងប្រែង​ណាស់។ Mourinho និយាយ។

Scholes ​បច្ចុប្បន្ន​គឺជា​អ្នក​វិភាគ​ និង​ជា​ពិធី​ករ​ទូរទស្សន៍​កីឡា BT Sport។ លោក​ធ្លាប់​ជា​កីឡាករ​ដ៏​ឆ្នើម​របស់​ Manchester United ចន្លោះ​ពី​ឆ្នាំ​១៩៩៣ និង​២០១៣។ ក្នុង​នាម​ជា​ខ្សែ​បម្រើ​ បុរស​វ័យ​៤៣​ឆ្នាំ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន ១០៧​គ្រាប់៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម