ចាន់ វឌ្ឍនាកា ​ចេញ​ទៅ​ម៉ាឡេស៊ី ​ល្ងាច​នេះ ​ក្រោយ​ពី​កែវ សុខផេង ​ចាកចេញ​ព្រឹកមិញ

  • 2018-01-02 10:06:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​នៅ​វេលា​ម៉ោង​៦:៤៥​នាទី​ល្ងាច​នេះ ​ដើម្បី​ទៅ​ចូលរួម​ជាមួយ​ក្លឹប​ថ្មី​នា​ប្រទេស​ម៉ាឡេស៊ី។

វឌ្ឍនាកា ​បាន​ចុះ​កុងត្រា​រយៈ​ពេល​១​ឆ្នាំ​ជាមួយ​ក្លឹប PAHANG FA ​ដែល​លេង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី។ ទន្ទឹម​នឹង​ការ​ចុះ​កុងត្រា​នោះ ​ខ្សែ​ប្រយុទ្ធ​ពាក់​អាវ​លេខ​១១​រូប​នេះ ​ទទួល​បាន​ប្រាក់​ខែ​ដល់​ទៅ​ជាង​១​ម៉ឺន​ដុល្លារ​ឯ​ណោះ ​អម​ជាមួយ​កាដូរ​ជា​ច្រើន​ទៀត​ពី​ក្លឹប​នៅ​ម៉ាឡេ​នេះ៕

អត្ថបទ៖ មុន្នីរម្យ