គ្រូ Barca នៅ​រំលឹក​ឈ្មោះ Neymar ក្នុង​សម្ភាសន៍​មួយ​ជាមួយ​ក្លឹប

  • 2018-01-02 12:42:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប​ Barcelona លោក Ernesto Valverde កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ហៅ​ការ​ចាក​ចេញ​របស់ ខ្សែ​ប្រយុទ្ធ Neymar ជា​ពេល​វេលា​មួយ​ដ៏​លំបាក​សម្រាប់​ក្លឹប​អ្នក​មាន​បុណ្យ។

ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​ក្លឹប​អ្នក​មាន​បុណ្យ លោក​ Valverde បាន​និយាយ​ថា៖ "ការ​ចាក​ចេញ​របស់​ Neymar ជា​ពេល​វេលា​មួយ​យ៉ាង​លំបាក​សម្រាប់​ក្លឹបBarcelona។ យើង​មិន​អាច​ប្រកែក​រឿង​ហ្នឹង​បាន​ទេ"។

បន្ថែម​ពី​រឿង​ Neymar លោក Valverde ក៏​បាន​បង្ហើប​ពី​យុទ្ធសាស្ត្រ​មួយ​ចំនួន​ ក្រោយ​ខ្សែ​ប្រយុទ្ធ Ousmane Dembele ជា​សះ​ពី​របួស​វិញ។ លោក​បាន​ពន្យល់​ថា៖ "ទាក់​ទង​រឿង​ Dembele យើង​កំពុង​ធ្វើ​ការ​ពិចារណា​ថា​គួរ​ដាក់​គេ​ឲ្យ​លេង​កន្លែង​ណា ហើយ Messi និង Suarez ត្រូវ​លេង​តំបន់​ណា"។ លោក​បាន​បន្ត៖ "ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​ធ្វើ​ការ​សាក​ល្បង​កែ​សម្រួល​ឲ្យ​មាន​ទម្រង់​លេង​របស់​ក្រុម​មាន​លំនឹង ប៉ុន្តែ​យើង​ដឹង​ហើយ​ថា Messi អាច​លេង​នៅ​ទី​ណា​ក៏​បាន ហើយ​ពួក​យើង​ចង់​ឲ្យ​គេ​ (Messi)ជា​អ្នក​ដឹកនាំ​ទម្រង់​ប្រយុទ្ធ​របស់​ក្រុម"។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​សីហា​កន្លង​ទៅ ខ្សែ​ប្រយុទ្ធ Neymar បាន​សម្រេច​ចាក​ចេញ​ពី​ក្លឹប​អ្នក​មាន​បុណ្យ​ទៅ​ចូល​រួម​ក្លឹប​អ្នក​មាន PSG ក្នុង​តម្លៃ​ផ្ទេរ​ដ៏​ថ្លៃ​បំផុត​ក្នុង​កំណត់​ត្រា​បាល់​ទាត់។ ក្រោយ​មក ក្លឹប Barcelona ក៏​បាន​ទិញ​ Dembele ពី​ក្លឹប Borussia Dortmund ដើម្បី​ជំនួស​កន្លែង Neymar តែ​ខ្សែ​ប្រយុទ្ធ​បារាំង​នេះ រហូតមកទល់ពេលនេះ មិន​ទាន់​បង្ហាញ​ទម្រង់​លេង​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ​ នៅ​ក្លឹប​ថ្មី​ខ្លួន ដោយ​សារ​ពើប​ប្រទះ​នឹង​បញ្ហា​របួស​ កាល​ពី​ដើម​រដូវកាល៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី