Mane និង Salah ដឹក​ដៃ​គ្នា​ហោះ​ទៅ​ប្រទេស​ហ្គាណា​ នា​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ

  • 2018-01-02 14:03:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Sadio Mane និង Mohamed Salah កាល​ពី​ពេល​ថ្មីៗ​នេះ ​ត្រូវ​បាន​លោក Jurgen Klopp អនុញ្ញាត​ឲ្យ​ទៅ​ប្រទេស​ហ្គាណា​នា​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ប្រគល់​ពាន​កីឡាករ​អាហ្វ្រិក​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ ធ្វើ​ឡើង​ដោយ​សម្ព័ន្ធ​បាល់ទាត់​អាហ្វ្រិក CAFនៅ​ទី​នោះ។ នេះ​បើ​ទោះ​ជា​ដំណើរ​នេះ មាន​រយៈ​ពេល ២៤​ម៉ោង​ប៉ុណ្ណោះ​មុន​ពេល Liverpool ប៉ះ​ជាមួយ Everton ក្នុង​កម្មវិធី FA Cup។

អ្នក​ចាត់​ការ​ក្លឹប​ហង្ស​ក្រហម លោក Klopp បាន​ពន្យល់​មូល​ហេតុ​ដែល​លោក​អនុញ្ញាត​ឲ្យ​កីឡាករ​ទាំង​ពីរ​ទៅ​ហ្គាណា ថា៖ "យើង​បាន​រៀប​ចំ​អ្វីៗ​គ្រប់​យ៉ាង​ ឲ្យ​មាន​ភាព​រៀបរយ​អស់​ហើយ។ យើង​មាន​កីឡាករ​ ២​ ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​បី​នាក់​របស់​អាហ្វ្រិក​។ ដូច្នេះ​យើង​ត្រូវ​តែ​បង្ហាញ​ការ​គោរព​ដល់​ពួក​គេ"។

សូម​បញ្ជាក់​ផង​ដែរ​ថា បេក្ខភាព​ក្នុង​ការ​ប្រជែង​ពាន​កីឡាករ​អាហ្វ្រិក​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​របស់ CAF មាន​បី​រូប ក្នុង​នោះ​គឺ Mane, Salah និង​ម្នាក់​ទៀត​គឺ​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang របស់​ក្លឹប Borussia Dortmund៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី